ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ព្រមានជប៉ុន កុំឲ្យចូលរួមក្នុងក្រុមប្រឹក្សានុយក្លេអ៊ែរ កូរ៉េខាងត្បូង-អាមេរិក
ក្រសួងការបរទេសកូរ៉េខាងជើង បានព្រមានជប៉ុន កុំឲ្យចូលរួមក្នុងក្រុមប្រឹក្សានុយក្លេអ៊ែរ (NCG) ដែលទើបប្រកាសថ្មីរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហើយបាននិយាយថា ការធ្វើដូច្នេះ នឹងបណ្តាលឲ្យតំបន់អាស៊ីឦសានគ្មានស្ថិរភាព។
![](https://www.kampucheathmey.com/wp-content/uploads/2023/05/image-538-1024x576.png)
ចំពោះក្រុមប្រឹក្សាដែលប្រកាសក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយុល ទៅកាន់សហរដ្ឋអាមេរិកកាលពីខែមុន, ទីក្រុងវ៉ាស៊ីននឹងផ្តល់ឲ្យទីក្រុងសេអ៊ូលនូវព័ត៌មានបន្ថែមកាន់តែច្បាស់ នៅក្នុងផែនការនុយក្លេអ៊ែររបស់ខ្លួន ជុំវិញជម្លោះណាមួយជាមួយកូរ៉េខាងជើង។
លោក Kim Sol Hwa មកពីវិទ្យាស្ថានសិក្សាជប៉ុនរបស់ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា “ប្រសិនបើជប៉ុនបន្តបង្កើតសម្ព័ន្ធភាពយោធាត្រីភាគីដឹកនាំដោយសហរដ្ឋអាមេរិកមែន នោះនឹងធ្វើឲ្យតំបន់អាស៊ីឦសាន អស្ថិរភាព ហើយទីបំផុតវានឹងក្លាយទៅជាសមុទ្រភ្លើង”។
គួរបញ្ជាក់ថា ក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ ត្រូវបានប្រកាស អំឡុងដំណើររបស់លោក យូន ទៅកាន់សហរដ្ឋអាមេរិក។ លោក យូន និយាយថា សេចក្តីប្រកាសនេះនឹងធ្វើឲ្យ សម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកកាន់តែប្រសើរឡើង ហើយថា ជប៉ុនក៏នឹងត្រូវដាក់បញ្ចូលក្នុង NCG ដែរ។
សេចក្តីប្រកាសនោះ ក៏រួមបញ្ចូលផងដែរនូវការសន្យាជាថ្មីដោយទីក្រុងសេអ៊ូលថា ខ្លួននឹងមិនបន្តការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៀតឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីល បង្កឲ្យមានការជម្លៀសមនុស្សលើកោះ ហុកកៃដូ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?