ព័ត៌មានអន្ដរជាតិ
ស្រ្តីរកស៊ីផ្លូវភេទ ថៃ សង្ឃឹមការបោះឆ្នោតខាងមុខនឹងផ្លាស់ប្តូរជីវភាពរស់នៅរបស់ពួកគេ
នារីរកស៊ីផ្លូវភេទថៃដាក់ក្តីសង្ឃឹមខ្ពស់របស់ពួកគេលើរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា ថានឹងអាចនាំពួកគេចាកចេញពីភាពខុសច្បាប់នៃវិស័យនេះបាន ។

អ្នករកស៊ីផ្លូវភេទជាច្រើនបានប្រមូលផ្តុំគ្នានៅពីក្រោយក្រុមមូលនិធិ Empower Foundation ដែលជាអ្នកធ្វើយុទ្ធនាការមិនស្វែងរកប្រាក់ចំណេញក្នុងប្រទេសសម្រាប់សិទ្ធិអ្នករកស៊ីផ្លូវភេទ ហើយក៏បានធ្វើការបញ្ចុះបញ្ចូលឲ្យគណបក្សនយោបាយយល់ព្រមលើការកែប្រែច្បាប់ថ្មីចំពោះពួកគេផងដែរ ។
ចំពោះច្បាប់ថ្មីនេះដែរ នឹងនាំវិស័យរកស៊ីផ្លូវភេទថៃ ដែលបច្ចុប្បន្នស្ថិតនៅក្នុងសេដ្ឋកិច្ចពណ៌ប្រផេះក្រៅផ្លូវការ ឲ្យចូលទៅកាន់សេដ្ឋកិច្ចផ្លូវការជាមួយនឹងសិទ្ធិពេញលេញសម្រាប់ស្ត្រី និងអ្នកប្តូរភេទទាំងអស់ ។

សម្រាប់ច្បាប់ថ្មីនេះទៀតសោត ស្ត្រីរកស៊ីផ្លូវភេទជាច្រើននាក់បង្ហាញអារម្មណ៍ថា ពួកគេចង់ឲ្យសង្គមទទួលស្គាល់ពីតម្លៃនៃអ្នកអ្នករកស៊ីផ្លូវភេទ ដោយគួរតែត្រូវបានទទួលស្គាល់ដូចជា កម្មករធម្មតា ហើយអាចធ្វើការដោយស្របច្បាប់ ។
យោងតាមអ្នកស្រាវជ្រាវថៃ និងបរទេសបានឲ្យដឹងថា មានអ្នករកស៊ីផ្លូវភេទចន្លោះពី ២៥ ម៉ឺនទៅ ៣០ ម៉ឺននាក់នៅក្នុងប្រទេសថៃ ខណៈនៅឆ្នាំ ២០១៥ ក្រុមហ៊ុនស្រាវជ្រាវ Havocscope ដែលប្រមូលព័ត៌មានអំពីទីផ្សារងងឹតពិភពលោកបានប៉ាន់ប្រមាណថា ឧស្សាហកម្មផ្លូវភេទរបស់ប្រទេសថៃមានតម្លៃ ៦.៤ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលនៅពេលនោះស្មើប្រហែល ៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ៕

ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Nikkei Asia
ចុចអាន ៖ តើក្ដីសុបិនចូលស្រុកវិញរបស់លោក ថាក់ស៊ីន ក្លាយជាការពិតឬយ៉ាងណា?

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ