Connect with us

ព័ត៌មានអន្ដរជាតិ

កសិករពង្រីកផ្ទៃដីដាំដុះ ខណៈតម្លៃស្រូវនៅ អាស៊ី កើនឡើងខ្ពស់

បានផុស

នៅ

នៅក្នុងឆ្នាំនេះទិន្នផលស្រូវរបស់អាស៊ីនឹងកើនឡើង ដោយសារតម្លៃកាន់តែខ្ពស់ជំរុញកសិករឲ្យពង្រីកផ្ទៃដីដាំដុះ និងប្រើប្រាស់ជីកាន់តែច្រើន ដើម្បីបំពេញតម្រូវការផ្គត់ផ្កង់ បន្ទាប់ពី​ឆ្នាំមុនទិន្នផលមានការធ្លាក់ចុះជាលើកដំបូង​ក្នុងរយៈពេល ៧ ឆ្នាំ​មកនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ការប្រមូលផលស្រូវនាពេលថ្មីៗនេះ ឥណ្ឌា និងថៃដែលជាប្រទេសនាំចេញកំពូលរបស់ពិភពលោក បានកើនលើសកម្រិតកាលពីឆ្នាំមុន ហើយកសិករកំពុងត្រៀមលក្ខណៈសម្រាប់ដាំដំណាំសំខាន់ៗនៅរដូវដាំដុះខាងមុខនេះ ។

សេដ្ឋវិទូនៃអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) គឺលោកស្រី Shirley Mustafa បាននិយាយថា ប្រទេសកសិកម្មសំខាន់ៗ រួមទាំង ឥណ្ឌា ប៉ាគីស្ថាន និងថៃ នឹងចាប់ផ្តើមដាំដុះនៅក្នុងខែឧសភា​នេះ និងខែមិថុនា ។

លោកស្រី​បន្តថា ​ផ្ទៃដី​ធំ​ជាង​នេះ​នឹង​ត្រូវ​បាន​ដាំ​​ស្រូវដើម្បី​ឆ្លើយតប​នឹង​ការ​កើនឡើង​នៃ​តម្លៃ​ស្រូវ ហើយ​ការ​ទទួល​បាន​ជី​កាន់តែ​ច្រើន ​អាច​ទ្រទ្រង់​ការ​ពង្រីក​ទិន្នផល​ពី​ដំណាំ​ទាំងនេះផងដែរ ។​

តាមរយៈអង្គការ FAO ទិន្នផលពីដំណាំខុសរដូវក្នុងប្រទេសថៃនៅឆ្នាំនេះត្រូវបានរំពឹងថា នឹងកើនដល់ ៥.១ លានតោន ដោយកើនឡើង ២៤ ភាគរយ បើធៀបនឹងឆ្នាំមុន ។

ទន្ទឹមនេះ ផលិតកម្ម​ស្រូវ​រដូវ​រងា​ក្នុង​ប្រទេស​ឥណ្ឌា​បាន​កើនឡើង​ដល់​ ២២.៨ ​លាន​តោន​ពី​ ១៨.៥ ​លាន​តោន​កាលពី​ឆ្នាំ​មុន ដោយសារ​ទឹកភ្លៀង​លើស​កម្រិត​មធ្យម​ក្នុង​ខែកញ្ញា​ដល់​ខែតុលា​ ដែលធ្វើឲ្យកសិករពង្រីកផ្ទៃដីដាំដុះច្រើន ។

ដោយឡែក ចំពោះតម្លៃ​ជីនៅក្នុងត្រីមាសទី១​ នៃឆ្នាំនេះវិញ ក៏បង្ហាញសញ្ញាល្អផងដែរ ពោលតម្លៃបានធ្លាក់ចុះ ដោយសារការផ្គត់ផ្គង់ពីប្រទេសបេឡារុស ដែលជាអ្នកនាំចេញប៉ូតាស្យូមធំជាងគេទី ៣ បានចាប់ផ្តើមឡើងវិញ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ China Daily

ចុចអាន ៖ ស្រ្តីរកស៊ីផ្លូវភេទ ថៃ សង្ឃឹមការបោះឆ្នោតខាងមុខ​នឹងផ្លាស់ប្តូរជីវភាព​រស់នៅរបស់ពួកគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២ ម៉ោង មុន

ក្មេងស្រី២៩នាក់ ទទួលបានពានរង្វាន់ពីការ​ប្រកួត​គំនូរ​និង​ស្នាដៃស្ត្រី ក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកា១ពាន់ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ!

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ស្រុកសំឡូត
ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

Sokha Hotels

ព័ត៌មានពេញនិយម