ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា ផែនការវាយលុកលើ រុស្ស៊ី មិនទាន់ចេញជាផ្លែផ្កានៅឡើយទេ
រដ្ឋលេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក Oleksiy Danilov បានបង្ហាញថា ផែនការសម្រាប់ការវាយលុកតាមការរំពឹងទុករបស់ប្រទេសប្រឆាំងនឹងរុស្ស៊ី មិនទាន់ត្រូវបានអនុម័តចេញជាផ្លែផ្កានៅឡើយទេ ។

នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍សាធារណៈមួយកាលពីថ្ងៃពុធ, លោក Danilov បាននិយាយថា “មិនមានអ្នកណាដឹងច្បាស់ពីគម្រោងទាំងអស់របស់យើងនោះទេ ព្រោះផែនការមិនទាន់បានសម្រេចចេញនៅឡើយ ដោយសារត្រូវឆ្លងកាត់ការអនុម័តពីលោកប្រធានាធីបតី Volodymyr Zelensky” ។
លោក Danilov បានសង្កត់ធ្ងន់ថា លោកប្រធានាធិបតី Zelensky ដែលជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន គឺជាអ្នកដែលនឹងធ្វើការសម្រេចចិត្តចុងក្រោយលើពេលវេលា និងទិសដៅនៃការវាយលុកទាំងអស់ប្រឆាំងនឹងរុស្ស៊ី ។

បច្ចុប្បន្នការរំពឹងទុកសម្រាប់ការវាយលុករបស់អ៊ុយក្រែនទៅលើកងកម្លាំងរុស្ស៊ី កំពុងមានសន្ទុះកើនឡើងទាំងនៅក្នុងប្រទេស និងកន្លែងផ្សេងទៀត ។ ប៉ុន្តែទោះជាយ៉ាងណា រដ្ឋាភិបាលអ៊ុយក្រែន និងកងកម្លាំងរបស់ខ្លួន ក៏កំពុងរៀបចំជើងព្រួលយ៉ាងប្រុងប្រយ័ត្នដើម្បីធានាបានលទ្ធផលជោគជ័យ ។
កន្លងមកកងកម្លាំងអ៊ុយក្រែនត្រូវបានគេដឹងថា នឹងចាប់ផ្តើមការវាយលុកនៅដើមខែនេះ ខណៈរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បាននិយាយកាលពីចុងខែមុនថា “យើងនឹងបើកការវាយលុយឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាពិសេសយើងនឹងធ្វើតាមឆន្ទៈរបស់ព្រះ អាកាសធាតុ និងការសម្រេចចិត្តរបស់មេបញ្ជាការយើង” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី និងអ៊ុយក្រែន ប្រារព្ធទិវាជ័យជម្នះក្នុងស្ថានភាពខុសពីអតីតកាល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ