Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការ​ថៃ ​កាត់ទោស​ប្តី​ប្រពន្ធ​មួយគូ ឲ្យ​ជាប់ពន្ធនាគារជាង ១ម៉ឺនឆ្នាំ

បានផុស

នៅ

​កាលពី​ថ្ងៃ​ពុធ​ទី១០ខែឧសភា តុលាការ​ថៃបាន​កាត់ទោស​ប្តី​ប្រពន្ធ​មួយ​គូ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ១២៦៤០ឆ្នាំ ​បន្ទាប់ពី​រកឃើញថា ​ពួកគេ​មានទោស​ពីបទ​ឆបោក​ប្រាក់​រាប់លាន​ដុល្លារ​ពី​មនុស្ស​ជាង២០០០នាក់​ក្នុង​គម្រោង Ponzi។

ទោះបីជាយ៉ាងណាក៏ដោយ តុលាការឧក្រិដ្ឋកម្មរបស់ប្រទេសថៃ បានបន្ថយទោសរបស់ពួកគេមកនៅត្រឹម៥០៥៦ឆ្នាំ ដោយសារតែនាង Wantanee Tippaveth និងស្វាមីឈ្មោះ Methi Chinpha បានសារភាពទោសចំពោះឧក្រិដ្ឋកម្ម ដែលពួកគេបានប្រព្រឹត្តក្នុងឆ្នាំ២០១៩។

(រូបថត៖ Facebook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្យ៉ាងវិញទៀត យោងទៅតាមច្បាប់ពិសេសមួយបានកំណត់ថា ជនល្មើសដូចក្នុងករណីនេះ មិនត្រូវជាប់ពន្ធនាគារលើសពី២ទស្សវត្សរ៍នោះទេ ដោយមានន័យថា អ្នកទាំង២ ទំនងជាត្រូវជាប់ពន្ធនាគារត្រឹម២០ឆ្នាំប៉ុណ្ណោះ ខណៈទោសនៅសល់ នឹងត្រូវព្យួរទុកពេញមួយជីវិត។

ក្នុងអំឡុងសវនាការ តុលាការបានប្រកាសថា ប្តីប្រពន្ធមួយគូនេះ រួមនឹងមនុស្សប្រាំពីរនាក់ផ្សេងទៀត បានប្រើ Facebook ចន្លោះខែមីនា ដល់ខែតុលាឆ្នាំ២០១៩ ដើម្បីប្រមូលមនុស្សឲ្យវិនិយោគលើគម្រោងសន្សំប្រាក់ ដែលសន្យាផ្តល់ផលចំណេញដល់ទៅ៩៣ភាគរយ។

ដើម្បីបញ្ចុះបញ្ចូលមនុស្ស នាង Wantanee តែងតែបង្ហោះវីដេអូតាមអនឡាញ អួតអាងអំពីមាសពេជ្រដ៏ឆើតឆាយ នៅក្នុងហាងគ្រឿងអលង្ការដែលនាងកាន់កាប់ ប៉ុន្តែតាមពិតទាំងនោះគឺជារបស់កាឡៃ។

ប៉ូលិសនិយាយថា ការបង្ហោះបែបនេះ រួមជាមួយនឹងរូបថត បង្ហាញពីរបៀបរស់នៅដ៏ឡូយឆាយរបស់នាង គឺបានទាក់ទាញជនរងគ្រោះ ហើយមនុស្សសរុប២៥៣៣នាក់បានចូលរួមក្នុងគម្រោងនេះ ដោយវិនិយោគប្រាក់ប្រហែល១.៣ពាន់លានបាត (៣៨ ៤៩០ ៥៧៦ដុល្លារអាមេរិក)៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Straits Times

ចុចអាន៖ ប៉ូលិសថៃរកឃើញលុយ ៧៨ លានបាត ក្នុងគណនីរបស់ឃាតកបំពុលសម្លាប់មនុស្សដោយសារធាតុ Cyanide

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ណែនាំសិក្ខាកាមវគ្គសុក្រឹតការ ចងចាំពីតួនាទីភារកិច្ច ដើម្បីការពារប្រយោជន៍កម្មករនិយោជិត និងនិយោជក

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) នៅដើមឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការចិន កាត់ទោសប្រហារជីវិត បុរស​ដែល​បើក​រថយន្ត​បុករះមនុស្សស្លាប់៣៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម