Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុនសម្រេចបញ្ចេញទឹកកខ្វក់ចេញពីរោងចក្រនុយក្លេអ៊ែរចូលក្នុងសមុទ្រ

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន Jiji និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍នៅថ្ងៃសុក្រទី ១៦ ខែតុលា នេះថា រដ្ឋាភិបាលជប៉ុនបានសម្រេចបញ្ចេញទឹកដែលមានផ្ទុកសារធាតុវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងសមុទ្រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីរាយការណ៍បាននិយាយថា ការសម្រេចចិត្តជាផ្លូវការនេះត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងខែនេះ។​​ ទន្ទឹមនោះក្រុមហ៊ុន Tokyo Electric បានប្រមូលទឹកកខ្វក់ជាង ១ លានតោនចាប់តាំងពីរោងចក្រនេះត្រូវបានបំផ្លាញដោយសារការរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីឆ្នាំ ២០១១ ។

The Tokyo Electric Power Company’s (TEPCO) Fukushima Daiichi nuclear power plant is seen from Futaba Town, Fukushima prefecture on March 11, 2020. – Japan marked the ninth anniversary of the killer tsunami that triggered the Fukushima nuclear meltdown, but fears about the new coronavirus forced a scaling back of public commemorations. (Photo by STR / JIJI PRESS / AFP) / Japan OUT

ក្រុមហ៊ុនបាននិយាយថា ទឹកត្រូវបានដាក់នៅក្នុងធុងធំៗនៅទីតាំងរោងក្រ ហើយវានឹងបញ្ចេញអស់នៃការផ្ទុកនេះនៅឆ្នាំ ២០២២ ។

បន្ថែមពីនេះសហព័ន្ធ JF Zengyoren ជាសហព័ន្ធទូទាំងប្រទេសនៃសហករណ៍នេសាទរបស់ប្រទេសជប៉ុនកាលពីសប្តាហ៍មុនបានទទូចដល់រដ្ឋាភិបាលមិនឲ្យអនុញ្ញាតឲ្យមានការបញ្ចេញទឹកនោះទេ ដោយនិយាយថា វានឹងប្រើពេលជាច្រើនឆ្នាំដើម្បីស្តារកេរ្តិ៍ឈ្មោះរបស់ពួកគេឡើងវិញ ។

លោក Hiroshi Kishi ប្រធានសហព័ន្ធ JF Zengyoren បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីរដ្ឋាភិបាលថា ការបញ្ចេញទឹកនេះអាចជម្រុញឲ្យប្រទេសដទៃទៀតពង្រឹងការរឹតបន្តឹងលើការនាំចូលផលិតផលនេសាទរបស់ជប៉ុន ។

ចំណែកប្រធានក្រុមអ្នកលក់ត្រីបាននិយាយកាលពីសប្តាហ៍មុនថា អ្នកលក់ដុំ និងអ្នកកែច្នៃត្រីនៅខេត្ត Fukushima ក៏ប្រឆាំងនឹងការបញ្ចេញទឹកនេះផងដែរ ។

ចំណែកឯក្រុមអ្នកជំនាញវិញនៅដើមឆ្នាំនេះបានផ្តល់យោបល់ដល់រដ្ឋាភិបាលជប៉ុនស្តីពីការចោលទឹកវិទ្យុសកម្មចេញពីរោងចក្រ Fukushima ដែលត្រូវបានបំផ្លាញឲ្យបញ្ចេញទឹកទៅក្នុងមហាសមុទ្រ  ខណៈក្រសួងឧស្សាហកម្មជប៉ុនបាននិងកំពុងប្រមូលផ្តុំទស្សនៈស្តីពីបញ្ហានេះចាប់តាំងពីខែមេសា ។

លោក Kiyoshi Ejima រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មបាននិយាយកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលនឹងពិចារណាទស្សនៈរបស់តំណាងឧស្សាហកម្មត្រីរបស់ជប៉ុន ហើយនិងធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម