ព័ត៌មានអន្ដរជាតិ
តុលាការសម្រេចផ្ដន្ទាទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូងមួយរូបទៀតជាប់ពន្ធនាគាររយៈពេល ១៧ ឆ្នាំ
នៅថ្ងៃព្រហស្បតិ៍ ទី ២៩ ខែតុលា នេះ អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Myung-bak ត្រូវបានតុលាការបញ្ជាឲ្យចូលពន្ធនាគារវិញ ខណៈដែលតុលាការកំពូលរបស់ប្រទេសបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៧ ឆ្នាំពីបទទទួលសំណូក និងកិបកេងប្រាក់ ។
លោក Lee ជាអ្នកអភិរក្សនិយមដែលបានបម្រើការជាប្រធានាធិបតីពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣ បានស្ថិតនៅក្រៅឃុំ បន្ទាប់ពីមិនទាន់មានសេចក្ដីសម្រេចរបស់តុលាការ ប៉ុន្តែលោកត្រូវបានគេឃើញអមដោយប៉ូលីសចេញពីផ្ទះរបស់គាត់ទៅកាន់តុលាការ ។
សេចក្តីសម្រេចនេះមិនត្រូវបានប្តឹងឧទ្ធរណ៍បន្ថែមទៀតនោះទេ ហើយនៅអាយុ ៧៨ ឆ្នាំនេះលោក Lee ទំនងជានឹងស្លាប់នៅក្នុងពន្ធនាគារតែម្ដង លើកលែងតែគាត់ទទួលបានការលើកលែងទោសពីប្រធានាធិបតី ។
លោក Lee ត្រូវបានផ្តន្ទាទោសជាលើកដំបូងនៅចុងឆ្នាំ ២០១៨ ពីបទកិបកេងប្រាក់ និងទទួលសំណូក ហើយត្រូវជាប់ពន្ធនាគារ ។ ក្រោយមកសាលាឧទ្ធរណ៍បានបង្កើនទោសរបស់គាត់រហូតដល់ ១៧ ឆ្នាំប៉ុន្តែអនុញ្ញាតឲ្យនៅក្រៅឃុំបណ្តោះអាសន្នរង់ចាំការប្តឹងឧទ្ធរណ៍បន្ថែមទៀតទៅតុលាការកំពូលរបស់ប្រទេសនេះ ។
តុលាការកំពូលបានកាត់ទោសលោកពីបទកិបកេងប្រាក់ចំនួន ២៥.២ ពាន់លានវ៉ុន (២២ លានដុល្លារ) និងទទួលយកសំណូកសរុបចំនួន ៩.៤ ពាន់លានវ៉ុនក៏ដូចជាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៧ ឆ្នាំ ។ លោក Lee ក៏ត្រូវរងការពិន័យប្រាក់ ១៣ ពាន់លានវ៉ុនរួមជាមួយនឹងការដកហូតទ្រព្យសម្បត្តិ ៥.៧ ពាន់លានវ៉ុនផងដែរ ។
គួរបញ្ជាក់ថា មកដល់ពេលនេះកូរ៉េខាងត្បូងបានចោទប្រកាន់ និងដាក់ពន្ធនាគារអតីតប្រធានាធិបតីខ្លួនជាច្រើនរូបមកហើយដោយក្នុងនោះរួមមានលោកស្រី Park Geun-hye បច្ចុប្បន្នជាប់ពន្ធនាគារយៈពេល ២០ ឆ្នាំពីបទទទួលសំណូក និងការរំលោភអំណាច ហើយត្រូវបានបណ្ដេញពីតំណែងក្នុងឆ្នាំ ២០០៧ ខណៈអតីតមេដឹកនាំម្នាក់ទៀតគឺលោក Roh Moo-hyun បានសម្លាប់ជីវិតខ្លួនឯង បន្ទាប់ពីត្រូវបានសាកសួរនៅក្នុងការស៊ើបអង្កេតអំពើពុករលួយពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់គាត់ អំឡុងពេលលោក Lee Myung-bak ជាប្រធានាធិបតី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ កូរ៉េខាងត្បូងបន្តកម្មវិធីចាក់វ៉ាក់សាំងផ្តាសាយ ទោះចំនួនអ្នកស្លាប់កើនឡើងក៏ដោយ
ចុចអាន ៖ កូរ៉េខាងជើង ទាត់ចោលជំនួយការពារកូវីដពីកូរ៉េខាងត្បូង និងអះអាងគ្មានអ្នកឆ្លងសូម្បីតែម្នាក់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ