Connect with us

ព័ត៌មានអន្ដរជាតិ

ដុំភ្លើងចម្លែក ត្រូវគេប្រទះឃើញហោះលើមេឃនៅ ជប៉ុន (មានវីដេអូ)

បានផុស

នៅ

យោងតាមសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ដុំភ្លើងដ៏ចម្លែក ត្រូវបានគេឃើញហោះលើខេត្តអូគីណាវ៉ារបស់ប្រទេសជប៉ុន កាលពីយប់ថ្ងៃពុធទី១០ខែឧសភា ហើយមនុស្សជាច្រើននាក់បានថតជាប់ជាវីដេអូ រួចយកទៅបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូដែលថតដោយអ្នកយកព័ត៌មាន NHK នៅម៉ោង៨:៣០នាទីយប់ បានបង្ហាញពីវត្ថុដែលកំពុងឆេះពេញផ្ទៃមេឃ ជិតទីក្រុង Naha ក្នុងតំបន់ចុងភាគខាងត្បូងរបស់ប្រទេសជប៉ុន។ អ្នក​កាសែតរូបនេះ​និយាយ​ថា ពួក​គេ​​ភ្ញាក់​ផ្អើល​ចំពោះអ្វីដែល​ឃើញ ដោយដំបូង​គិត​ថា​វា​ជា​កាំជ្រួច ប៉ុន្តែ​គាត់មិនបាន​ឮ​សំឡេង​ទេ ហើយ​វាហោះទៅ​ត្រង់​។

ក្រោយមក ក្រុមអង្កេតតារាសាស្ត្រ Ishigakijima ដែលមានទីតាំងនៅទីក្រុង Ishigaki លើខ្សែសង្វាក់កោះ អូគីណាវ៉ា បានបញ្ជាក់ថា ពួកគេក៏ប្រទះឃើញពន្លឺភ្លើងនៅលើមេឃ នាភាគខាងជើងវេលាម៉ោង៨:៣៣នាទីយប់ដែរ។

ថ្វីបើវត្ថុនោះមិនទាន់ត្រូវបានបញ្ជាក់ច្បាស់ថាជាអ្វីក៏ដោយ ប៉ុន្តែក្រុមអង្កេត Ishigakijima បានផ្តល់ការពន្យល់ដែលអាចជឿជាក់បានថា នោះអាចជាបំណែកពីគ្រាប់រ៉ុកកែតរបស់ចិន ដែលបាញ់បង្ហោះកាលពីខែវិច្ឆិកាឆ្នាំមុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ជប៉ុន ព្រមានថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា នឹងវាយប្រហារក្នុងពេលឆាប់ៗនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៩ នាទីutes មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ២ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៧ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម