Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ថានឹងជួបលោក ពូទីន ដើម្បីដោះស្រាយជម្លោះនៅ អ៊ុយក្រែន

បានផុស

នៅ

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ CNN ថា “ខ្ញុំមិនគិតពីការឈ្នះ និងចាញ់ក្នុងសង្គ្រាមនេះនោះទេ ខណៈកន្លងមកខ្ញុំធ្លាក់លើកឡើងហើយថា ប្រសិនបើខ្ញុំជាប្រធានាធិបតី ខ្ញុំនឹងដោះស្រាយជម្លោះមួយនេះក្នុងរយៈពេលតែ ២៤ ម៉ោងប៉ុណ្ណោះ” ។

អ្នកនយោបាយរូបនេះបានបញ្ជាក់ទៀតថា “ចំពោះប្រជាជនរុស្ស៊ី និងអ៊ុយក្រែន ខ្ញុំចង់ឲ្យពួកគេឈប់ស្លាប់ ហើយខ្ញុំនៅតែរក្សាពាក្យសម្ដីរបស់ខ្ញុំដដែរ គឺខ្ញុំនឹងដោះស្រាយវាឲ្យបញ្ចប់ក្នុងរយៈពេល ២៤ ម៉ោង” ។

លោក ត្រាំ បានបន្ថែមថា លោកបានចាត់ទុកលោក ពូទីន ជាមនុស្សឆ្លាតណាស់ ។ ទោះ​ជា​យ៉ាង​ណា តាម​ការ​យល់​ឃើញ​របស់​អតីត​ប្រធានាធិបតី​អាមេរិករូបនេះគឺថា លោក ពូទីន បាន​ធ្វើ​ខុស​ បន្ទាប់ពី​ការ​ចាប់​ផ្តើម​ប្រតិបត្តិការ​សឹកទៅលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំមុន ។

ជាចុងក្រោយ លោក​ក៏​បាន​ចង្អុល​បង្ហាញដែរ​ថា វា​មិន​មែន​ជា​ពេល​ដែលត្រូវ​ដាក់​ឈ្មោះ​ប្រធានាធិបតី​រុស្ស៊ីរូបនេះ​ថាជា “ឧក្រិដ្ឋជន​សង្គ្រាម” នោះ​ទេ ហើយប្រសិនបើអ្នកនិយាយថា លោក ពូទីន ជាឧក្រិដ្ឋជនសង្គ្រាមនោះ វានឹងកាន់តែតឹងតែងក្នុងការធ្វើកិច្ចព្រមព្រៀងដើម្បីឲ្យរឿងនេះចប់ណាស់” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ អ៊ុយក្រែន ថា ផែនការវាយលុកលើ រុស្ស៊ី មិនទាន់ចេញជាផ្លែផ្កានៅឡើយទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

លោក សៅ សុខា៖ កម្ពុជារីកចម្រើន ជីវភាពពលរដ្ឋប្រសើរពីមួយទៅមួយថ្ងៃ គឺព្រោះតែមានសន្តិភាពពេញលេញ

ព័ត៌មានជាតិ៩ នាទីutes មុន

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស

សេដ្ឋកិច្ច៩ នាទីutes មុន

អាជីវកម្មលក់គ្រឿងសម្ភារតុបតែងលម្អបុណ្យចូលឆ្នាំខ្មែរ កំពុងតែមានតម្រូវការខ្ពស់

វប្បធម៌ ជំនឿ២៩ នាទីutes មុន

រូបចម្លាក់ ស្ពៃក្តោប ជាបន្លែ​ហុងស៊ុយអាចទាក់ទាញទ្រព្យសម្បត្តិ និងសំណាងល្អ

ចរាចរណ៍៣០ នាទីutes មុន

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម អប់រំផ្សព្វផ្សាយច្បាប់ ជូនពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវជាតិ ៧១ សេ

Sokha Hotels

ព័ត៌មានពេញនិយម