Connect with us

ព័ត៌មានអន្ដរជាតិ

Elon Musk រកបាន CEO ថ្មីគ្រប់គ្រង Twitter

បានផុស

នៅ

បន្ទាប់ពីដើរតួនាទី​ជា CEO ក្រុមហ៊ុនដោយខ្លួនឯងអស់រយៈពេលជាច្រើនខែ ​ចាប់តាំងពីទិញបាន Twitter មក ពេលនេះលោកមហាសេដ្ឋី Elon Musk រកបាន​នាយកប្រតិបត្តិថ្មីដែលនឹងមកកាន់កា​ប់ក្រុមហ៊ុន​ក្នុងរយៈពេល ៦ សប្តាហ៍ទៀតនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសំណេររបស់លោកលើ Twitter បញ្ជាក់ថា លោកមានក្តីរំភើបដែលរកបាន CEO ថ្មីដែលត្រូវមកគ្រប់គ្រងបន្តពីលោក ហើយបើតាមតម្រុយ​ក្នុងសំណេរបានឲ្យដឹងថា CEO ថ្មីបន្ទាប់នេះ គឺជាមនុស្សស្រី ដែលនឹងចាប់ផ្តើមការងារនៅ​ ៦ សប្តាហ៍បន្ទាប់ ប៉ុន្តែ​មិនបានបញ្ជាក់ច្បាស់ពីឈ្មោះរបស់នាងនៅឡើយទេ ។​

គួរបញ្ជាក់ថា បន្ទាប់ពីទិញ​បាន Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ កាលពីខែតុលា ឆ្នាំ​២០២២, Elon Musk បានបណ្តេញនាយកប្រតិបត្តិចាស់ចោល ហើយ​ឡើងកាន់កាប់ខ្លួនឯងជំនួសវិញ រហូតរកបាននាយកប្រតិបត្តិថ្មី​ទើបលោកចុះចេញពីតំណែង ៕

ប្រែសម្រួល ៖ នាង​ រតនៈ

ប្រភព ៖ Sputnik

ចុចអាន ៖ លោក ត្រាំ ថានឹងជួបលោក ពូទីន ដើម្បីដោះស្រាយជម្លោះនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម