ព័ត៌មានអន្ដរជាតិ
អាស៊ាន ព្រមព្រៀងចំណុចសំខាន់ ៣ ក្នុងកិច្ចប្រជុំកំពូលលើកទី៤២ នៅ ឥណ្ឌូណេស៊ី
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានបញ្ជាក់ថា ការការពារពលករចំណាកស្រុក និងជនរងគ្រោះនៃការជួញដូរមនុស្ស គឺជាចំណុចសំខាន់មួយក្នុងចំណោមចំណុចទាំងបីនៃកិច្ចព្រមព្រៀងដែលកើតចេញពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ឆ្នាំ២០២៣ ដែលទើបតែបានបញ្ចប់នៅទីក្រុង Labuan Bajo ភាគខាងកើតខេត្ត Nusa Tenggara ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ។

លោកប្រធានាធិបតី Joko Widodo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ាននៅមជ្ឈមណ្ឌលព័ត៌មាននៃសណ្ឋាគារ Bintang Flores ថា “អ្វីដែលប៉ះពាល់ដោយផ្ទាល់ដល់ផលប្រយោជន៍របស់ប្រជាជន គឺជាកង្វល់ដ៏សំខាន់ចំពោះមេដឹកនាំ ។ ខ្ញុំសូមអំពាវនាវប្រទេសអាស៊ានឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះជនល្មើសសំខាន់ៗទាំងនោះ” ។
ចំណែកបញ្ហាទី២ លោកប្រធានាធិបតីបានមានប្រសាសន៍ថា សំឡេងអាស៊ានសម្រេចជាឯកច្ឆ័ន្ទពាក់ព័ន្ធនឹងការរំលោភលើតម្លៃមនុស្សធម៌ គឺមិនអាចអត់ឱនបានឡើយ ។ កិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ ៥ ចំណុចកំណត់ឲ្យអាស៊ានចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ ។ សមាហរណកម្មត្រូវតែត្រូវបានកាន់កាប់យ៉ាងរឹងមាំដោយអាស៊ាន ពីព្រោះភាពជឿជាក់របស់អាស៊ានគឺស្ថិតនៅក្នុងហានិភ័យ ។

លោក Joko Widodo បានលើកឡើងទៀតថា “យើងត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាជាមួយអ្នកគ្រប់គ្នា រួមទាំង យោធាមីយ៉ាន់ម៉ា និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីផលប្រយោជន៍មនុស្សធម៌ ហើយទាំងភាគីខាងក្នុង ឬក្រៅអាស៊ាន មិនគួរទាញយកផលប្រយោជន៍ពីជម្លោះផ្ទៃក្នុងនៅមីយ៉ាន់ម៉ានោះទេ ។ អំពើហិង្សាត្រូវតែបញ្ឈប់ ហើយប្រជាជនត្រូវតែការពារ” ។
ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះបញ្ជាក់ទៀតថា អ្វីដែលសំខាន់សម្រាប់ខ្ញុំក្នុងការបញ្ជាក់នោះ គឺការចូលរួមមិនមែនជាការទទួលស្គាល់ទេ ។ ការចូលរួមមិនមែនមានន័យថា ផ្តល់ការទទួលស្គាល់នោះទេ ។ ខ្ញុំបាននិយាយក្នុងកិច្ចប្រជុំថា ការរួបរួមអាស៊ានមានសារៈសំខាន់ណាស់ ។

ចំពោះបញ្ហាទី៣ វិញ គឺការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។ ប្រធានអាស៊ានលោក Joko Widodo បានយល់ព្រមក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនី និងក្លាយជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ។
លើសពីនេះ មេដឹកនាំអាស៊ានបានយល់ព្រមពង្រឹងការអនុវត្តប្រតិបត្តិការរូបិយវត្ថុក្នុងស្រុក និងការតភ្ជាប់ការទូទាត់តាមប្រព័ន្ធឌីជីថលរវាងប្រទេសនានា ។ លោកប្រធានាធិបតីក៏បានឲ្យដឹងទៀតថា នេះគឺស្របតាមគោលដៅនៃភាពជាកណ្តាលរបស់អាស៊ាន ដើម្បីឲ្យអាស៊ានកាន់តែរឹងមាំ និងឯករាជ្យជាងមុន ។

ក្នុងឱកាសនោះ លោកប្រធានាធិបតីក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ឆ្នាំ២០២៣ នៅទីក្រុង Labuan Bajo បានប្រព្រឹត្តទៅដោយជោគជ័យ និងរលូន ។ ទន្ទឹមនោះលោកប្រធានាធិបតីឥណ្ឌូណេស៊ី ចង់ឃើញអាស៊ានមានភាពរឹងមាំ អាចតស៊ូនឹងបញ្ហាប្រឈមនានា ឆ្លើយតបទៅបញ្ហាទាំងនោះដោយស្វាហាប់ និងបន្តដើរតួនាទីកណ្តាលនៅក្នុងតំបន់ជាដើម ។
ជាចុងក្រោយលោកប្រធានាធិបតី Joko Widodo បានបញ្ជាក់ថា “អាស៊ានគឺជាគ្រួសារតែមួយ ហើយចំណងមួយនេះគឺរឹងមាំណាស់ ។ ការរួបរួមរបស់អាស៊ានមានសារៈសំខាន់ខ្លាំងណាស់ក្នុងការឆ្ពោះទៅរកគោលដៅដូចគ្នា ដើម្បីធ្វើឲ្យអាស៊ានក្លាយជាចំណុចកណ្តាលនៃកំណើន និងជាតំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Asean
ចុចអាន ៖ ទីម័រខាងកើត ចាត់ទុកការចូលរួមកិច្ចប្រជុំកំពូល អាស៊ាន នៅ ឥណ្ឌូណេស៊ី ជាពេលវេលាប្រវត្តិសាស្ត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ