ព័ត៌មានអន្ដរជាតិ
លោក Joe Biden ក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក
កាលពីម៉ោង១២រំលងអាធ្រាត (ម៉ោង១២ថ្ងៃត្រង់នៅអាមេរិក) លោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦ ដោយបញ្ចប់នូវដំណើរនយោបាយដ៏តានតឹងបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។
បន្ទាប់ពីទទួលយកសច្ចាប្រណិធានពីប្រធានតុលាការកំពូល John Roberts, លោក Biden បាននិយាយថា “លទ្ធិប្រជាធិបតេយ្យបានទទួលជោគជ័យហើយ”។
នៅក្នុងសុន្ទរកថាសម្ពោធចូលកាន់តំណែងរបស់លោក លោក Biden បាននិយាយថា វាជាថ្ងៃនៃប្រវត្តិសាស្ត្រនិងក្តីសង្ឃឹម។ លោកបន្ថែមថា “ព្រលឹងខ្ញុំទាំងមូលគឺនាំអាមេរិកមករួមគ្នាជាថ្មីម្តងទៀត”។
លោក Donald Trump ដែលមិនទទួលស្គាល់បរាជ័យនៃការបោះឆ្នោត មិនបានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនេះទេ។
ស្របពេលជាមួយគ្នានោះ លោកស្រី Kamala Harris បានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីមុនលោក Biden។ លោកស្រីគឺជាស្ត្រី ជាជនជាតិស្បែកខ្មៅនិងជា ជនជាតិអាមេរិកដើមកំណើតអាស៊ីដំបូងគេដែលចូលបម្រើការក្នុងតួនាទីនេះ។
ពិធីនេះបានធ្វើឡើងនៅវិមានកាពីតូលសហរដ្ឋអាមេរិក។ មានសន្តិសុខយ៉ាងតឹងរ៉ឹង បន្ទាប់ពីអគារនេះត្រូវបានវាយប្រហារដោយក្រុមបាតុករហិង្សាគាំទ្រលោក Trump នៅក្នុងកុបកម្មដ៏សាហាវមួយកាលពីថ្ងៃទី៦ខែមករា។
ឆ្មាំជាតិប្រមាណ២៥,០០០នាក់បានការពារពិធីនេះ ទោះលើកនេះមិនមានអ្នកចូលរួមទស្សនារាប់សែននាក់ដូចទម្លាប់ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ក៏ដោយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី