ព័ត៌មានអន្ដរជាតិ
អ្នកណាខ្លះចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក Joe Biden?
លោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦ ជាផ្លូវការហើយ។ លោកទទួលយកសច្ចាប្រណិធានពីប្រធានតុលាការកំពូល John Roberts ហើយនិយាយថា “លទ្ធិប្រជាធិបតេយ្យបានទទួលជោគជ័យហើយ”។
លោកស្រី Kamala Harris បានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីមុនលោក Biden។ លោកស្រីគឺជាស្ត្រី ជាជនជាតិស្បែកខ្មៅនិងជា ជនជាតិអាមេរិកដើមកំណើតអាស៊ីដំបូងគេដែលចូលបម្រើការក្នុងតួនាទីនេះ។
ពិធីនេះបានធ្វើឡើងនៅវិមានកាពីតូលសហរដ្ឋអាមេរិកស្របពេលមានសន្តិសុខយ៉ាងតឹងរ៉ឹង បន្ទាប់ពីអគារនេះត្រូវបានវាយប្រហារដោយក្រុមបាតុករហិង្សាគាំទ្រលោក Trump កាលពីថ្ងៃទី៦ខែមករា។
ឆ្មាំជាតិប្រមាណ២៥,០០០នាក់បានការពារពិធីនេះ។
ក្នុងចំណោមអ្នកដែលចូលរួមក្នុងពិធីនេះរួមមានអ្នកកាន់តំណែងមុនៗ៣នាក់គឺលោក Barack Obama, លោក Bill Clinton និងលោក George W Bush ព្រមទាំងអនុប្រធានាធិបតីរបស់លោក Trump គឺលោក Mike Pence ផងដែរ។
ពិធីស្បថចូលកាន់តំណែងនេះរួមមានការសម្តែងដោយតារាចម្រៀង Lady Gaga ដែលច្រៀងចម្រៀងជាតិក៏ដូចជា Jennifer Lopez និង Garth Brooks ផងដែរ។
ការប្រគំតន្ត្រីពេលល្ងាចនៅវិមានអនុស្សាវរីយ៍ Lincoln ក្នុងទីក្រុង ត្រូវបានសម្តែងដោយលោក Tom Hanks, Bruce Springsteen, John Legend, Jon Bon Jovi, Justin Timberlake និង Demi Lovato
នៅពេលរសៀល លោក Joe Biden និង Kamala Harris បានធ្វើដំណើរទៅកាន់ទីបញ្ចុះសពជាតិ Arlington ក្នុងរដ្ឋ Virginia ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយសារសង្គ្រាម។
បន្ទាប់មក ក្បួនដឹកប្រធានាធិបតីថ្មីបានចាកចេញទៅសេតវិមាន។ លោកបានដើរជាមួយគ្រួសារ ហើយបានឱបប្រពន្ធរបស់លោកឈ្មោះ Jill មុនពេលចូលផ្ទះថ្មីរបស់ពួកគេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Joe Biden ក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី