Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន អះអាងដណ្តើមបានទឹកដី ក្នុងទីក្រុង Bakhmut

បានផុស

នៅ

ប្រទេសអ៊ុយក្រែននិយាយថា ខ្លួនបានដណ្តើមយកទឹកដីមកវិញខ្លះនៅទីក្រុង Bakhmut ដែលនេះជាការវាយបកដ៏កម្រមួយ បន្ទាប់ពីរុស្ស៊ី បើកការវាយប្រហារយ៉ាងសន្ធាប់អស់រយៈពេលជាច្រើនខែនៅក្នុងទីក្រុងភាគខាងកើតមួយនេះ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីក្រុងកៀវ, កម្លាំង​របស់​ខ្លួន​បានវាយចូលដី២គីឡូម៉ែត្រក្នុង​មួយ​សប្តាហ៍ ខណៈរុស្ស៊ី​ក៏​និយាយដែរ​ថា កងទ័ព​របស់​ខ្លួន​បានប្រមូលកម្លាំង​ឡើង​វិញ​ក្នុង​តំបន់​មួយ។

មុននេះ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ទាហានរុស្ស៊ីនៅក្នុងតំបន់មួយនៃទីក្រុង Bakhmut បានផ្លាស់ប្តូរទីតាំងរបស់ពួកគេ ដោយសារហេតុផលយុទ្ធសាស្ត្រ។

(រូបថត៖ Reuters)

គួរបញ្ជាក់ថា ការអះអាងរបស់អ៊ុយក្រែន កើតឡើងបន្ទាប់ពីអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមរុស្ស៊ី Evgeny Poddubny បានរាយការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១១ខែឧសភាថា កងកម្លាំងទីក្រុងកៀវ បានវាយបំបែកខែលការពាររបស់រុស្ស៊ី នៅភាគពាយព្យទីក្រុង Bakhmut ក្នុងតំបន់ Donbass ដែលនេះ គឺជាការចាប់ផ្តើមនៃប្រតិបត្តិការវាយបកនិទាឃរដូវរបស់អ៊ុយក្រែន។

ទន្ទឹមនោះ អ៊ុយក្រែន ក៏​ទំនង​ជា​បើក​ការ​វាយ​ប្រហារ​ដំណាល​គ្នា​នៅ​ភាគ​ខាង​ជើង និង​ខាង​ត្បូង​ទីក្រុង Bakhmut ដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ចាប់ផ្តើមហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម