Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា លោក Zelensky នឹងមានជោគវាសនាចុងក្រោយដូច Hitler

បានផុស

នៅ

មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky អាចមានជោគវាសនាដូចគ្នាទៅនឹងមេដឹកនាំផ្តាច់ការណាស៊ី Adolf Hitler។ នេះបើតាមការអះអាងរបស់អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev កាលពីថ្ងៃសុក្រទី១២ខែឧសភា។

លោក Zelensky (ឆ្វេង)​ និងលោក Medvedev (រូបថត៖ Dayitalia​ News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Medvedev បានគូសបញ្ជាក់បែបនេះ ​ជាការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក Zelensky ដែល​ថា ​ចុងក្រោយ មន្ត្រី​វិមាន​ក្រឹមឡាំង ​នឹង​ជួបរឿងដ៏​សោកសៅ។

លោក Hitler បានធ្វើអត្តឃាតនៅដំណាក់កាលចុងក្រោយនៃសង្គ្រាមលោកលើកទី២ ពេលដែលកងទ័ពសូវៀតវាយលុកទីក្រុងបែរឡាំង។ ពេលនេះ លោក Medvedev បានបង្ហោះនៅលើ Telegram ថា “យើងមិនដឹងថាអ្នកណានឹងជួបទីបញ្ចប់ដ៏សោកសៅនោះទេ ប៉ុន្តែលោក Medvedev អះអាងថា លោក Zelensky អាចមានជោគវាសនាដូចគ្នាទៅនឹង Adolf Hitler។

លោក Adolf Hitler (រូបថត៖ GETTY IMAGES)

គួរបញ្ជាក់ថា រឿងនេះ កើតឡើងតិចជាងពីរសប្តាហ៍ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើវិមានក្រឹមឡាំង ដែលទីក្រុងមូស្គូចាត់ទុកថាជាការប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន និងថានោះជាអំពើភេរវកម្ម។

រុស្ស៊ី​បាន​ចោទ​ក្រុង​កៀវ​ថា​រៀបចំ​ការ​វាយ​ប្រហារ​ ហើយ​​និយាយ​ថា ខ្លួន​រក្សា​សិទ្ធិ​ក្នុង​ការ​ឆ្លើយ​តប​តាម​ការ​យល់​ឃើញ​របស់​ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន​បាន​បដិសេធ​រាល់​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​ឧប្បត្តិហេតុ​នោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Medvedev ៖ ក្រោយការវាយប្រហារលើវិមានក្រឹមឡាំងហើយ រុស្ស៊ី គ្មានជម្រើសអ្វីក្រៅពីកម្ចាត់លោក Zelensky ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម