ព័ត៌មានអន្ដរជាតិ
បង់ក្លាដែស និងមីយ៉ាន់ម៉ា ជម្លៀសមនុស្សរាប់សែននាក់ ដោយសារព្យុះស៊ីក្លូន ដ៏ខ្លាំងក្លា
អាជ្ញាធរក្នុងប្រទេសបង់ក្លាដែស និងមីយ៉ាន់ម៉ា បានរៀបចំជម្លៀសប្រជាជនរាប់សែននាក់ ដោយព្រមានពួកគេឲ្យនៅឆ្ងាយពីតំបន់ឆ្នេរ ខណៈព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយ កំពុងវាយប្រហារនៅឈូងសមុទ្រ Bengal។

យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា, ព្យុះស៊ីក្លូន Mocha ត្រូវបានគេរំពឹងថានឹងបោកបក់មកលើដីគោកនៅថ្ងៃអាទិត្យទី១៤ខែឧសភាជាមួយនឹងខ្យល់បក់ក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅចន្លោះទីក្រុង Cox’s Bazar របស់ប្រទេសបង់ក្លាដែស និងក្រុង Kyaukpyu របស់ប្រទេសមីយ៉ាន់ម៉ា។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលបង់ក្លាដែស លោក Muhammad Shaheen Imran និយាយថា ការជម្លៀសមនុស្សជិត ៥០០ ០០០ នាក់ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ ខណៈជម្រកសុវត្ថិភាពចំនួន៥៧៦ ត្រូវបានរៀបចំរួចជាស្រេចសម្រាប់អ្នករស់នៅតាមតំបន់ឆ្នេរ។

ស្របពេលជាមួយគ្នានោះ គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្យុះស៊ីក្លូននេះ បានគំរាមកំហែងដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួនចេញពីប្រទេសជិតខាងមីយ៉ាន់ម៉ា ហើយកំពុងរស់នៅក្នុងជំរំ Cox’s Bazar។
គួរបញ្ជាក់ថា បង់ក្លាដែស គឺជាប្រទេសដីសណ្តដែលមានប្រជាជនជាង១៦០លាននាក់ ងាយនឹងរងគ្រោះដោយគ្រោះធម្មជាតិ ដូចជាទឹកជំនន់ និងព្យុះស៊ីក្លូនជាដើម។
នៅខែឧសភាឆ្នាំ២០០៨ ព្យុះស៊ីក្លូន Nargis បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ក្នុងតំបន់មានប្រជាជនរស់នៅច្រើន ដោយសម្លាប់មនុស្សយ៉ាងតិច១៣៨០០០នាក់ ខណៈផ្ទះរាប់ម៉ឺនខ្នងនិងអគារផ្សេងៗត្រូវបានបំផ្លាញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AP
ចុចអាន៖ ព្យុះ ណូរុ ឆក់យកជីវិតមនុស្សនៅ ថៃ

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?