ព័ត៌មានអន្ដរជាតិ
មេទ័ពជើងគោក ថៃ ស្នើលុបពាក្យ “រដ្ឋប្រហារ” ចេញពីវចនានុក្រមកងទ័ព
លោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ចីតកែវថែ (Narongpan Jitkaewthae) មេបញ្ជាការកងទ័ពជើងគោកថៃបានស្នើដល់អ្នកសារព័ត៌មានឲ្យឈប់សួរសំណួរអំពីការធ្វើបដិវត្តន៍ ឬធ្វើរដ្ឋប្រហារតទៅទៀត បន្ទាប់ពីការបោះឆ្នោតជាតិ ហើយលោកក៏បានស្នើឲ្យលុបពាក្យទាំងនេះចេញពី “វចនានុក្រមកងទ័ព” ផងដែរ ។

លោក ណារ៉ុងផាន់ បញ្ជាក់ថា នៅក្នុងករណីមានភាពចលាចល បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ គឺវាមិនអាចទៅរួចទេដែលយោធានឹងធ្វើរដ្ឋប្រហារដូចកាលពីអតីតកាលនោះ ព្រោះថា ពាក្យ “ការធ្វើបដិវត្តន៍ ឬធ្វើរដ្ឋប្រហារ” លែងមាននៅក្នុងចិត្តកងទ័ពទៀតហើយ ។
មេទ័ពថៃរូបនេះលើកឡើងទៀតថា លោកសូមអំពាវនាវដល់កងកម្លាំងទាំងអស់នាំគ្នាចេញទៅប្រើសិទ្ធិក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី១៤ ខែឧសភា ឲ្យបានគ្រប់ៗគ្នា ពីព្រោះជាកាតព្វកិច្ចរបស់ខ្លួនក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាប្រមុខ ។

គួរបញ្ជាក់ថា ថៃបានជួបរដ្ឋប្រហារយោធាជោគជ័យចំនួន ១២ ដងមកហើយ ចាប់តាំងពីប្រទេសនេះប្តូរទៅជារបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញក្នុងឆ្នាំ ១៩៣២ ខណៈរដ្ឋប្រហារចុងក្រោយ គឺដឹកនាំដោយនាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាចលោក ប្រាយុទ្ធ ចាន់អូចា ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ដែលត្រូវជាប្អូនស្រីរបស់លោក ថាក់ស៊ីន កាលពីឆ្នាំ ២០១៤ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Standard
ចុចអាន ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត ថៃ ដាក់ចេញគោលការណ៍ចំនួន ៨ ក្នុងការរាប់សន្លឹកឆ្នោត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ