Connect with us

ព័ត៌មានអន្ដរជាតិ

ចិន និងឡាវ ធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង ក្រោមប្រធានបទ “ខែលមិត្តភាព ឆ្នាំ២០២៣”

បានផុស

នៅ

កងទ័ពចិន និងកងទ័ពឡាវ បានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាជាលើកដំបូង ក្រោមប្រធានបទ “ខែល​មិត្តភាព ឆ្នាំ ២០២៣” ចាប់ពីថ្ងៃទី ៩-២៨ ខែឧសភា ឆ្នាំ២០២៣ ដែលមានកងកម្លាំងនៃប្រទេសទាំងពីរចូលរួមចំនួន ៩០០នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធរួមគ្នារវាង ចិន-ឡាវ ក្រោមប្រធានបទ “ខែលមិត្តភាព ឆ្នាំ២០២៣” ដែលធ្វើឡើងនៅមហាវិទ្យាល័យនាយទាហានជើងគោកទីក្រុងវៀងច័ន្ទ មានអញ្ជើញចូលរួមក្រោមអធិបតីយភាព លោកឧត្តមសេនីយ៍ទោ Yang Wenlin មេបញ្ជាការរងកងទ័ពលេខ ៧៥ ប្រចាំទិសភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន រួមជាមួយសេនាធិការរងនៃកងទ័ពប្រជាជនឡាវ ព្រមទាំងឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសឡាវ និងមន្ត្រីយោធានៃប្រទេសទាំងពីរជាច្រើនរូបផងដែរ ។

សមយុទ្ធ “ខែលមិត្តភាព ឆ្នាំ២០២៣” គឺជាសមយុទ្ធយោធារួមគ្នាលើកដំបូងរវាងកងទ័ពរំដោះប្រជាជនចិន ជាមួយកងទ័ពប្រជាជនឡាវ ក្នុងគោលដៅ​ដើម្បី​ប្រឆាំង​នឹង​ក្រុម​ប្រដាប់​អាវុធ​ដែលល្មើស​ច្បាប់​នៅ​តាម​តំបន់​ព្រំដែន ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមកក្នុងវិស័យសន្តិសុខ និងការពារជាតិ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នារវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ ។

ទន្ទឹមនោះ ក្រៅពីមានកងកម្លាំងនៃប្រទេសទាំងពីរចូលរួមសរុបចំនួន ៩០០ នាក់ហើយ កងទ័ពរំដោះប្រជាជនចិននៅ​បាន​បញ្ជូន​រថយន្ត​យោធា​ចំនួន ៣០០ គ្រឿងមក​ចូលរួម​ក្នុង​សមយុទ្ធនេះផងដែរ ដោយ​មិន​រាប់​បញ្ចូលគ្រឿងសភាវុធ​មួយ​ចំនួន​ធំផង​នោះ​ទេ ។

គួរបញ្ជាក់ថា សមយុទ្ធនេះ បានចាប់ផ្តើមចន្លោះពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដោយមិនបង្ហាញឲ្យដឹងពីតំបន់ប្រតិបត្តិការសមយុទ្ធថា ធ្វើឡើងនៅក្នុងខេត្តណានោះឡើយ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ MGR Online

ចុចអាន ៖ មេទ័ពជើងគោក ថៃ ស្នើលុបពាក្យ “រដ្ឋប្រហារ” ចេញពីវចនានុក្រមកងទ័ព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ៣ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ៣ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម