Connect with us

ព័ត៌មានអន្ដរជាតិ

សហភាពអឺរ៉ុបគាំទ្រគោលនយោបាយ កាត់បន្ថយការពឹងផ្អែកលើប្រទេសចិន

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប (EU) បានពិភាក្សាគ្នាកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសស៊ុយអែត ដោយយល់ព្រមគាំទ្រគោលនយោបាយកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីកិច្ចប្រជុំនេះ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា រដ្ឋមន្ត្រីបានយល់ព្រមលើចំណុចមូលដ្ឋានមួយ សម្រាប់ការកែសម្រួលយុទ្ធសាស្ត្រជាមួយប្រទេសចិន ។

លោកថា EU បានពឹងផ្អែកលើប្រទេសចិនច្រើនពេកសម្រាប់ការផ្គត់ផ្គង់សម្ភារៈ និងបច្ចេកវិទ្យាសំខាន់ៗ ។ ទោះបីជា EU កាត់បន្ថយការពឹងផ្អែកនេះក៏ដោយ តែលោកក៏សង្ឃឹមថា ចិននឹងបន្តជាដៃគូរសហការលើពិភពលោកដដែរ ។

ទន្ទឹមនោះ កិច្ចពិភាក្សានេះបានធ្វើឡើង ចំពេលមានការអំពាវនាវកាន់តែខ្លាំងឡើងសម្រាប់ជំហរបង្រួបបង្រួមរបស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសចិន ខណៈអាមេរិក​ និង​ចិន​នៅ​មាន​បញ្ហារកាំរកូសជាមួយគ្នានៅឡើយ ។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសសមាជិកសហភាពអឺរ៉ុបនីមួយៗមានទស្សនៈខុសគ្នាពាក់ព័ន្ធនឹងការពឹងផ្អែកលើប្រទេសចិន ពោលអាស្រ័យលើកម្រិតនៃទំនាក់ទំនងសេដ្ឋកិច្ចដែលខ្លួនដែលបានរក្សាជាមួយទីក្រុងប៉េកាំង ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ NHK

ចុចអាន៖ ការកាប់បំផ្លាញព្រៃអាម៉ាហ្សូននៅ ប្រេស៊ីល ថយចុះជិត ៧០ ភាគរយ ក្រោយ ប្រធានាធិបតីថ្មីចូលកាន់តំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម