ព័ត៌មានអន្ដរជាតិ
មេធាវីម្នាក់ ប្ដឹងអ្នករៀបចំកម្មវិធី Born Pink និងទាមទារសំណងជាង ២សែនដុល្លារ
មេធាវីជនជាតិម៉ាឡេស៊ីម្នាក់កំពុងប្តឹងអ្នករៀបចំការប្រគុំតន្ត្រីរបស់ Blackpink ដល់ទៅ ១លានរីងហ្គីត (ប្រហែល ២២២,៥៨៨ ដុល្លារ) ជុំវិញការបាត់កៅអីរបស់គាត់ នៅឯកម្មវិធីមួយនៅទីក្រុងកូឡាឡាំពួ កាលពីពីរខែមុន។

យោងតាមការបង្ហោះនៅលើគណនី Twitter និង Tiktok របស់គាត់ កាលពីថ្ងៃសុក្រ លោក Nas Rahman បាននិយាយថា លោកបានសម្រេចចិត្តចាត់វិធានការផ្លូវច្បាប់បន្ទាប់ពីការចរចាជាមួយអ្នករៀបចំកម្មវិធី Live Nation និង Go Live បរាជ័យ។
គាត់និយាយថា “បន្ទាប់ពីការចរចាជាច្រើនលើក ភាគីទាំងពីរមិនបានឈានដល់ការព្រមព្រៀងគ្នាទេ… ខ្ញុំបានដាក់ពាក្យប្តឹង Live Nation និង Go Live ទៅតុលាការ Kuala Lumpur Sessions” ។
លោក Nas បានទិញសំបុត្រចំនួន ២សន្លឹកក្នុងតម្លៃ ៤៨៨រីងហ្គីត ដើម្បីទស្សនាការប្រគុំតន្ត្រី Born Pink World Tour នៅពហុកីឡដ្ឋានជាតិ Bukit Jalil ក្នុងប្រទេសម៉ាឡេស៊ី។ នៅថ្ងៃទី៤ ខែមីនា ជាថ្ងៃនៃការប្រគុំតន្ត្រី គាត់និងប្រពន្ធបានទៅកន្លែងអង្គុយដែលបានទិញ ប៉ុន្តែកៅអីបែរជាមានតែមួយប៉ុណ្ណោះ។ ជាលទ្ធផល លោក Nas បានឈរ ពេញមួយកម្មវិធី ក្នុងរយៈពេលពីរម៉ោង។

ពីរថ្ងៃបន្ទាប់ពីការប្រគុំតន្ត្រី លោក Nas បានចេញលិខិតទាមទារទៅកាន់អ្នករៀបចំដើម្បីស្នើសុំសំណងមួយចំនួន។ ប៉ុន្តែចុងក្រោយ ភាគីទាំងពីរមិនអាចឈានដល់ការព្រមព្រៀងគ្នាទាល់តែសោះ រហូតនាំឱ្យគាត់ដាក់ពាក្យប្តឹងទៅតុលាការ និងទាមទារសំណងរដ្ឋប្បវេណីពី ១សែន-១លានរីងហ្គីត ។
លោក Nas Rahman បន្ថែមថា «ទោះបីខ្ញុំឈ្នះឬចាញ់ក្តី វាមិនមែនជាចំណុចសំខាន់នោះទេ។ ប៉ុន្តែខ្ញុំសង្ឃឹមថាអ្នករៀបចំការប្រគុំតន្ត្រីទាំងអស់មានការទទួលខុសត្រូវចំពោះអតិថិជនរបស់ពួកគេ»៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សារព័ត៌មានវៀតណាម ៖ រាជបុត្រ Mateen នឹងព្រះរាជទានស្បែកជើងតម្លៃ ១៧ លានដុល្លារ ដល់អ្នកអភិសេកជាមួយទ្រង់

-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?