Connect with us

ព័ត៌មានអន្ដរជាតិ

(Update) ករណីឆ្លង និងស្លាប់ដោយជំងឺកូវីដ ១៩ នៅលើពិភពលោក ត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ

បានផុស

នៅ

យោងតាមគេហទំព័រ Worldometers គិតត្រឹមថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ នេះបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកបានកើនដល់ ៩៧,៣០៥,៣៥៦ ករណី ខណៈអ្នកស្លាប់មានចំនួន ២,០៨៣,២០៣ នាក់ និងមានអ្នកជាសះស្បើយចំនួន ៦៩,៨៤៧,៥១៥ នាក់ ។

ទន្ទឹមនោះសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានករណីឆ្លងជំងឺកូវីដ ១៩ ខ្ពស់ជាងគេដដែរដោយមានអ្នកឆ្លងចំនួន ២៤,៩៩៨,៩៧៥ ករណី ខណៈមានអ្នកស្លាប់ចំនួន ៤១៥,៨៩៤ នាក់ និងមានអ្នកជាសះស្បើយ ១៤,៩៦៨,៧១៦ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកឥណ្ឌាគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេទី ២ នៅលើពិភពលោកដោយមានអ្នកឆ្លងសរុប ១០,៦១១,៧១៩ ករណី ។ ប្រទេសនៅតំបន់អាស៊ីមួយនេះមានអ្នកស្លាប់ចំនួន ១៥២,៩០៦ នាក់ ហើយមានអ្នកជាសះស្បើយ ១០,២៦៥,១៦៣ នាក់ ។

រីឯប្រទេសរងគ្រោះខ្លាំងទី ៣ គឺប្រេស៊ីល ។ ប្រទេសនៅតំបន់អាមេរិកឡាទីនមួយនេះមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៨,៦៣៩,៨៦៨ ករណី ។ ប្រទេសនេះមានអ្នកស្លាប់ខ្ពស់ជាងគេទី ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកដោយមានចំនួន ២១២,៨៩៣ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៧,៥៦៤,៦២២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Worldometer

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

សហគមន៍​ទេសចរណ៍​នៅ​ឃុំ​ព្រះដាក់ នាំ​បទពិសោធន៍​​ពិត​ៗ​​ផ្សារភ្ជាប់វប្បធម៌ប្រពៃណីបុរាណដល់ទេសចរជាតិ​និង​អន្តរជាតិបានទស្សនា

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ភាពអត់ឃ្លាននៅ ហៃទី កាន់តែធ្ងន់ធ្ងរ ខណៈភាពចលចលក៏មិនទាន់គ្រប់​គ្រងបាន

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ព្រះចៅអធិការវត្តថៃ ជាប់គុក ៤៦៨ឆ្នាំ ព្រោះកិបកេងប្រាក់ជិត៣០០លានបាត

ព័ត៌មានជាតិ១៩ នាទី មុន

កម្ពុជា-កូរ៉េ កំពុងសិក្សាឈានទៅ​បង្កើតមជ្ឈមណ្ឌល​ស្តារនីតិសម្បទាដល់កម្មករមានគ្រោះក្នុងម៉ោងការងារ

កីឡា២៣ នាទី មុន

ជប៉ុន​ ដាស់តឿនអ្នកគាំទ្រកុំ​ធ្វើដំណើរទៅ​កូរ៉េខាងជើង​ ក្នុងជម្រុះ World Cup

Sokha Hotels

ព័ត៌មានពេញនិយម