Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះស៊ីក្លូនដ៏គ្រោះថ្នាក់ កំពុងបោះពួយ ទៅវាយប្រហារ ជំរំជនភៀសខ្លួនធំបំផុតរបស់ ពិភពលោក

បានផុស

នៅ

មនុស្សប្រហែលកន្លះលាននាក់ កំពុងត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ខណៈព្យុះស៊ីក្លូនដ៏គ្រោះថ្នាក់បំផុត​ កំពុងសំដៅទៅទីនោះ។

(រូបថត៖ Istock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះ Mocha ត្រូវ​បាន​គេ​ព្យាករ​ថា ​នឹងបង្កឲ្យមានបំណាក់ដី ​នៅ​ថ្ងៃ​អាទិត្យ​ទី១៤ខែឧសភា និងនាំមកនូវជាមួយខ្យល់បក់ក្នុងល្បឿន ១៧០គីឡូម៉ែត្រក្នុងមួយម៉ោង។

ស្របពេលជាមួយគ្នានោះ មានការព្រួយបារម្ភថា ព្យុះស៊ីក្លូននេះនឹងវាយប្រហារចំជំរំជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោកគឺ Cox’s Bazar។

(រូបថត៖ BBC)

ភ្លៀង ​កំពុង​ធ្លាក់ជញ្ជ្រំ​លើ​ជំរំនេះរួចទៅហើយ ហើយ​ការ​ប្រកាសអាសន្នពណ៌​ក្រហម ​ត្រូវ​បានចេញ សម្រាប់ទីតាំងដែលផ្ទុកមនុស្សជិតមួយលាននាក់មួយនេះ។

នៅពេលព្យុះបោះពួយទៅកាន់ឆ្នេរសមុទ្របង់ក្លាដែស-មីយ៉ាន់ម៉ា, អាកាសយានដ្ឋាននៅក្បែរនោះត្រូវបានបិទ អ្នកនេសាទត្រូវគេប្រាប់ឲ្យផ្អាកការងាររបស់ពួកគេ ហើយជម្រកចំនួន១៥០០ ត្រូវបង្កើតឡើង ខណៈប្រជាជនមកពីតំបន់ងាយរងគ្រោះបានរើទៅកន្លែងសុវត្ថិភាព។

(រូបថត៖ PTI)

លោក Vibhushan Kanti Das មន្ត្រីជាន់ខ្ពស់នៅ Cox’s Bazar បានប្រាប់ BBC ថា “យើងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងគ្រោះថ្នាក់ណាមួយ យើងមិនចង់បាត់បង់ជីវិតមនុស្សសូម្បីតែម្នាក់”។

គួរបញ្ជាក់ថា Mocha អាចជាព្យុះដ៏មានឥទ្ធិពលបំផុត មិនធ្លាប់ត្រូវបានគេជួបប្រទះសោះនៅប្រទេសបង់ក្លាដែស ក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ បង់ក្លាដែស និងមីយ៉ាន់ម៉ា ជម្លៀសមនុស្សរាប់សែននាក់ ដោយសារព្យុះស៊ីក្លូន ដ៏ខ្លាំងក្លា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម