ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អ៊ុយក្រែន ប្រើមីស៊ីល “ស្រមោលព្យុះ” របស់អង់គ្លេស វាយប្រហារទីក្រុង Luhansk
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ទី១៣ខែឧសភាថា យន្តហោះអ៊ុយក្រែនបានប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ “ស្រមោលព្យុះ” ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស ដើម្បីវាយប្រហាររោងចក្រឧស្សាហកម្មចំនួនពីរ ក្នុងទីក្រុង Luhansk ដែលគ្រប់គ្រងដោយរុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែន។

យោងតាមក្រសួង, មីស៊ីលនេះបានវាយប្រហាររោងចក្រផលិតសារធាតុប៉ូលីម៊ែរ និងរោងចក្រកែច្នៃសាច់នៅទីក្រុង Luhansk។
ក្រសួងនិយាយថា “មីស៊ីល ស្រមោលព្យុះ ដែលអង់គ្លេស ផ្គត់ផ្គង់ដល់ទីក្រុងកៀវ គឺត្រូវបានប្រើសម្រាប់ការវាយប្រហារ ផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍របស់ទីក្រុងឡុងដ៍ ដែលថា អាវុធទាំងនេះ នឹងមិនត្រូវបានប្រើប្រឆាំងគោលដៅស៊ីវិលនោះទេ”។

ទោះបីជាយ៉ាងណាក៏ដោយ Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នៅសមរភូមិបានឡើយ។
គួរបញ្ជាក់ជាថ្មី កាលពីថ្ងៃព្រហស្បតិ៍ទី១១ខែឧសភា អង់គ្លេសបានក្លាយជាប្រទេសដំបូងគេដែលនិយាយថា ខ្លួនចាប់ផ្តើមផ្គត់ផ្គង់ឲ្យអ៊ុយក្រែន នូវមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលនឹងអនុញ្ញាតឲ្យទីក្រុង កៀវ វាយប្រហារកងទ័ពរុស្ស៊ី ខណៈពួកគេរៀបចំសម្រាប់ការវាយបកដ៏ធំមួយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ រុស្ស៊ី គំរាមឆ្លើយតបផ្នែកយោធាទៅអង់គ្លេស ក្រោយសម្រេចចិត្តផ្តល់មីស៊ីល “ស្រមោលព្យុះ” ឲ្យអ៊ុយក្រែន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ