ព័ត៌មានអន្ដរជាតិ
ជនជាតិកេនយ៉ា ជាង២០០នាក់ បង្អត់អាហារដល់ស្លាប់ ព្រោះជឿគេថា នឹងបានឡើងឋានសួគ៌ មុនពិភពលោករលាយ
យោងតាមមន្ត្រីរដ្ឋាភិបាលប្រចាំតំបន់, ក្រុមស្វែងរកអ្នកជឿងប់លើសាសនា នៅក្នុងព្រៃ Shakahola នៃប្រទេសកេនយ៉ា បានរកឃើញសាកសពមនុស្សចំនួន២២ទៀតកាលពីថ្ងៃសៅរ៍ទី១៣ខែឧសភា ដោយការរកឃើញនេះ នាំឲ្យចំនួនមនុស្សស្លាប់ពីសោកនាដកម្មដ៏អាក្រក់បំផុតមួយរបស់ប្រទេស កើនដល់២០១នាក់។

លោកស្រី Rhodah Onyancha ស្នងការប្រចាំតំបន់បានប្រាប់អ្នកកាសែតនៅក្នុងព្រៃ Shakahola ភាគនិរតីប្រទេសកេនយ៉ាថា “ក្រុមធ្វើកោសល្យវិច្ច័យរបស់យើង អាចរកឃើញសាកសពមនុស្សចំនួន២២នាក់នៅថ្ងៃនេះ ប៉ុន្តែយើងមិនបានរាយការណ៍ពីការជួយសង្គ្រោះណាមួយឡើយ”។
លោកស្រីបន្តថា ជនសង្ស័យម្នាក់ទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ ដែលធ្វើឲ្យចំនួនមនុស្សដែលត្រូវបានឃុំខ្លួន ពាក់ព័ន្ធការស្លាប់នេះកើនដល់២៦នាក់។

ពេញមួយសប្តាហ៍នេះ អាជ្ញាធរបាននិងកំពុងជីកផ្នូររាក់ៗ នៅពាសពេញព្រៃ ដើម្បីស្វែងរកសព និងរុករកតាមតំបន់នោះ ដើម្បីរកអ្នកដែលនៅរស់រានមានជីវិត ខណៈមនុស្សរាប់រយនាក់នៅតែបាត់ខ្លួន។
គួរបញ្ជាក់ថា ការស្លាប់មនុស្សជាបន្តបន្ទាប់នេះ គឺដោយសារតែលោក Paul Mackenzie មេដឹកនាំសាសនាចក្រ Good News International បានបញ្ជាឲ្យអ្នកមានជំនឿលើគាត់ ត្រូវបង្អត់អាហារកូនៗនិងខ្លួនឯងរហូតដល់ស្លាប់ ដូច្នេះពួកគេអាចឡើងឋានសួគ៌ មុនពេលពិភពលោករលាយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ប៉ូលិសរកឃើញសាកសពមនុស្សជាច្រើន ស្លាប់ដោយសារងប់ងុលនឹងសាសនានៅ កេនយ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ