Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បញ្ចប់ការបោះឆ្នោត ខណៈលទ្ធផលក្រៅផ្លូវការនឹងដឹងនៅម៉ោង ១០យប់នេះ

បានផុស

នៅ

ការបោះឆ្នោតឆ្នាំ២០២៣របស់ប្រទេសថៃ បានបិទនៅម៉ោង៥ល្ងាចថ្ងៃអាទិត្យទី១៤ខែឧសភា ហើយការរាប់សន្លឹកឆ្នោត ត្រូវបានធ្វើឡើងនៅចំពោះមុខក្រុមសង្កេតការណ៍ ខណៈលទ្ធផលក្រៅផ្លូវការអាចដឹងនៅម៉ោង១០យប់នេះ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សប្រហែល៥២លាននាក់ មានសិទ្ធិបោះឆ្នោតនៅទូទាំង ប៉ុន្តែមនុស្ស​ជាង​២​លាន​នាក់​ បាន​ទៅ​បោះ​ឆ្នោត​មុន ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភារួចទៅហើយ។

ក្នុងចំណោមសមាជិកសភាតំណាងរាស្រ្តសរុប៥០០នាក់ ដែលនឹងត្រូវបោះឆ្នោតជ្រើសរើសនៅថ្ងៃអាទិត្យនេះ, មាន៤០០នាក់ នឹងត្រូវបានជ្រើសរើសនៅក្នុងមណ្ឌលបោះឆ្នោត ខណៈ ១០០នាក់ផ្សេងទៀត នឹងត្រូវបានជ្រើសរើសពីបញ្ជីគណបក្ស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thairath

ចុចអាន៖ ការបោះឆ្នោតនៅប្រទេសថៃ កំពុងប្រព្រឹត្តិទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម