ព័ត៌មានអន្ដរជាតិ
ព្យុះស៊ីក្លូន Mocha វាយប្រហារប្រទេស បង់ក្លាដែស និងមីយ៉ាន់ម៉ា ពេញទំហឹង
ព្យុះស៊ីក្លូនដ៏មានឥទ្ធិពលឈ្មោះ Mocha បានវាយប្រហារឆ្នេរសមុទ្រនៃប្រទេសបង់ក្លាដែស និងមីយ៉ាន់ម៉ា បន្ទាប់ពីនាំមកជាមួយនូវភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង។

នៅប្រទេសបង់ក្លាដែស, ដោយសារតែកម្លាំងរបស់ព្យុះនេះ ជម្រកជាង១៣០០ នៅតំបន់ Cox’s Bazar ដែលជាជំរំជនភៀសខ្លួនធំបំផុតរបស់ពិភពលោក គឺត្រូវបានបំផ្លាញ។
ស្របពេលជាមួយគ្នានោះ មនុស្សចំនួន៥នាក់ ត្រូវបានរាយការណ៍ថាស្លាប់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈបំណាក់ដី និងទឹកជំនន់ ក៏កំពុងវាយលុកនៅទីនោះផងដែរ។

មុនពេលព្យុះមកជិត ប៉ូលិសបានចេញល្បាតនៅតាមឆ្នេរសមុទ្រក្នុងទីក្រុង Cox’s Bazar ដោយព្រមានមនុស្សឲ្យមានការប្រុងប្រយ័ត្ន។ ក្រោយមក មនុស្សរាប់ពាន់នាក់ បានសម្រុកចូលសាលារៀនមួយក្នុងទីក្រុង ដែលត្រូវបានប្រែក្លាយទៅជាជម្រកបណ្ដោះអាសន្ន ហើយអាជ្ញាធរនៅទីនោះ បានជម្លៀសមនុស្សជាង៥សែននាក់ចេញពីផ្ទះរបស់ពួកគេ។
ក្រុមអ្នកព្យាករបានព្រមានថា ព្យុះស៊ីក្លូន Mocha អាចជាព្យុះដ៏មានឥទ្ធិពលបំផុត ដែលប្រទេសបង់ក្លាដែស មិនធ្លាប់ជួបប្រទះសោះ ក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ។ ព្យុះនេះ ក៏បានវាយលុកខ្លាំងក្លានៅប្រទេសជិតខាងមីយ៉ាន់ម៉ាផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ព្យុះស៊ីក្លូនដ៏គ្រោះថ្នាក់ កំពុងបោះពួយ ទៅវាយប្រហារ ជំរំជនភៀសខ្លួនធំបំផុតរបស់ ពិភពលោក

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា