Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ជួបគ្រោះរាំងស្ងួតធ្ងន់ ខណៈអាងស្តុកទឹកដ៏ធំប្រេះដីបែកក្រហែង

បានផុស

នៅ

គ្រោះរាំងស្ងួតអូសបន្លាយពេលយូរបានធ្វើឲ្យអាងស្តុកទឹក Tri An ដ៏ធំនៅវៀតណាម នាភាគខាងត្បូងខេត្ត Dong Nai ប្រែជាស្ងួត និងមានស្នាមដីប្រេះលើកដំបូងក្នុងរយៈពេល ១២ ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាងស្តុកទឹកនេះគឺសម្រាប់បម្រើដ​ល់រោងចក្រវារីអគ្គិសនី Tri An ដែលបានបើកដំណើរការក្នុងឆ្នាំ ១៩៩១ និងជាអាងដ៏ធំបំផុតនៅភាគខាងត្បូង​ប្រទេស​វៀតណាមផងដែរ។

ទោះយ៉ាងណា អាងស្តុកទឹករួមជាមួយនឹងឧទ្យានជាតិ Nam Cat Tien គឺជាផ្នែកមួយនៃបំរុងជីវមណ្ឌល Dong Nai ខណៈអាង​ស្តុក​ទឹក​ដែល​មាន​ទំហំ​៣២.០០០​ហិច​តា​បាន​រីង​ស្ងួត​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ។​ លើសពីនេះទៀត ទូក​នេសាទ​មួយ​ក្នុង​ចំណោម​ទូក​នេសាទ​ជាច្រើនត្រូវ​បាន​គេ​ទុក​ចោល​នៅ​លើដីប្រេះ​បែក​នៃ​អាង​ស្តុក​ទឹក​ក្នុង​ស្រុក Vinh Cuu ហើយអាងស្តុកទឹកពេញមួយនេះ ធ្លាប់ជាកន្លែងនេសាទសម្រាប់រាប់រយគ្រួសារក្នុងតំបន់។

លោក Van ជា​អ្នក​នេសាទ​ធម្មតា​នៅ​ក្រុង Tri An បាន​និយាយ​ថា កម្ដៅ​ដ៏​ក្ដៅ​ខ្លាំង​ធ្វើ​ឲ្យ​ការងារ​របស់​គាត់​លំបាក។ លោក​បាន​បន្ត​ថា​ “​ទឹក​ស្រក​រាល់​ឆ្នាំ ប៉ុន្តែ​វា​ធ្លាក់​ចុះ​ទាប​ណាស់​នៅ​ឆ្នាំ​នេះ ធម្មតា​ខ្ញុំ​ចាប់​ត្រី​បាន ១០ គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ឥឡូវ​រក​បាន​តែ ២ ទៅ ៤ ក្បាល​ប៉ុណ្ណោះ​ក្នុង​មួយ​ក្បាល​លក់​បាន ៦ ម៉ឺន​ដុង”។

យោង​តាម​ក្រុមហ៊ុន​វារីអគ្គិសនី Tri An បានបញ្ចាក់ថា កម្រិត​ទឹក​ធ្លាក់​ចុះ​ទាប​បំផុត​ក្នុង​រយៈ​ពេល ១២ ឆ្នាំ​មក​នេះ គឺ​នៅ​ប្រហែល ៥០ ម៉ែត្រ ស្របពេលដែល​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​បាន​ជួយ​កម្រិត​នេះ​ឡើង​ដល់​៥១​ម៉ែត្រ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖vnexpress

ចុចអាន៖វៀតណាម កំពុងក្តៅសុខៗ ស្រាប់តែប្រែប្រួលអាកាសធាតុ ទៅជាធ្លាក់ទឹកកក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម