Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ បើលោក ភីថា ឈ្នះឆ្នោត តើលោកនឹងក្លាយជានាយករដ្ឋមន្ត្រីទីប៉ុន្មានរបស់ ថៃ?

បានផុស

នៅ

លោក ភីថា លីមចារើនរ៉ាត់ ( Pita Limjaroenrat) បានប្រកាសថា លោកត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេស ខណៈដែលគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) របស់លោកទទួលជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ ខែឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសវ័យ ៤២ ឆ្នាំរូបនេះប្រកាសនៅលើ Twitter នាព្រឹកថ្ងៃច័ន្ទ​ថា “សួស្តីបងប្អូនជនរួមជាតិ ថ្ងៃនេះខ្ញុំ Pita Limjaroenrat ច្បាស់​ហើយ រួចរាល់ហើយ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់​ប្រទេស​ថៃ”។

លើសពីនេះ​លោក​ក៏បន្ថែមទៀតថា “យើងចែករំលែកក្តីស្រមៃ និងក្តីសង្ឃឹមដូចគ្នា ហើយយើងជឿថាប្រទេសថៃដែលយើង​ស្រលាញ់អាច​ប្រសើរជាង។ ការ​ផ្លាស់ប្ដូរ​អាចធ្វើទៅបាន ប្រសិនបើ​យើង​ចាប់ផ្ដើម​ធ្វើ​វា​ចាប់ពី​ថ្ងៃនេះ​ ហើយមិនថាអ្នកយល់ព្រម ឬមិនយល់ស្របជាមួយខ្ញុំទេ ខ្ញុំនឹងធ្វើជានាយករដ្ឋមន្ត្រី​របស់អ្នក។ ទោះ​អ្នក​បោះឆ្នោត​ឲ្យ​ខ្ញុំ​ឬ​អត់ ខ្ញុំ​នឹង​បម្រើ​អ្នក”។

ទោះយ៉ាងណាក៏ដោយ ការរាប់សន្លឹកឆ្នោតក្រៅផ្លូវការគិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃច័ន្ទ (៩៩% បានបញ្ចប់) បានបង្ហាញថា បក្ស Move Forward បាន​ឈ្នះ ១១២ ក្នុងចំណោម ៤០០ អាសនៈសមាជិកសភា និង ១៤.១ លានសំឡេង​សម្រាប់សមាជិកសភាក្នុងបញ្ជីបក្ស ដោយបានយកឈ្នះគណបក្សភឿថៃ​ដែលមានអាសនៈ​ចំនួន ១១២ ដែលមានតែ ១០.៨ ប៉ុណ្ណោះ។

ចំណែកឯ​គណបក្ស Bhumjaithai ឈរនៅលេខរៀងទី ៣ជាមួយនឹងសមាជិកសភាមណ្ឌលចំនួន ៦៨ និង Palang Pracharath ស្ថិត​នៅលំដាប់ទី៤ជាមួយនឹងសមាជិកសភាចំនួន ៣៩ មណ្ឌល។ ចំណាត់​ថ្នាក់​លេខ​បី​ក្នុង​ការ​ប្រកួត​ក្នុង​បញ្ជី​គណបក្ស​គឺ​គណបក្ស United Thai Nation របស់​លោក​នាយក​រដ្ឋមន្ត្រី Prayut ដោយ​ទទួល​បាន​សំឡេង​ឆ្នោត ៤.៦៧ លាន​តាម​ពី​ក្រោយ​ដោយ​គណបក្ស Bhumjaithai ទទួល​បាន ១.១២ លាន​សំឡេង។

ជាចុងក្រោយ​លោកភីថា​បាននិយាយទៀតថា Move Forward នឹងធ្វើសន្និសីទសារព័ត៌មានផ្លូវការមួយ​នៅពេល​ថ្ងៃត្រង់ថ្ងៃនេះ ដោយបន្ថែមថាលោកនឹងធ្វើដំណើរទៅកាន់វិមាន​ប្រជាធិបតេយ្យ​ក្នុងទីក្រុងបាងកក ដើម្បីថ្លែងអំណរគុណដល់អ្នកបោះឆ្នោត​សម្រាប់​ការគាំទ្ររបស់ពួកគេនៅ​ម៉ោង៥.៣០ល្ងាច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Nationthailand

ចុចអាន៖មកស្គាល់បេក្ខជននាយករដ្ឋមន្ត្រីថ្មីរបស់ ថៃ ដែលកំពុងនាំមុខក្នុងការរាប់​សន្លឹកឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម