ព័ត៌មានអន្ដរជាតិ
ពិភពលោក នឹងជួបប្រទះការប្រែប្រួលអាកាសធាតុដ៏អាក្រក់ខ្លាំងនៅឆ្នាំ ២១០០
នៅចុងសតវត្សន៍នេះ ៣៨-៤០ភាគរយ នៃតំបន់ទ្វីបរបស់ពិភពលោកនឹងជួបប្រទះការប្រែប្រួលអាកាសធាតុក្នុងតំបន់ ដោយចូលទៅក្នុងបរិយាកាសថ្មីដែលខុសពីដើម ដូចជាតំបន់ត្រជាក់អាចផ្លាស់ប្ដូរទៅជាតំបន់ក្ដៅជាដើម។

ក្រុមអ្នកជំនាញអាកាសធាតុមកពីសាកលវិទ្យាល័យ George Mason នៅសហរដ្ឋអាមេរិក ចុះផ្សាយក្នុងទស្សនាវដ្តី Earth’s Future ដោយពួកគេបានវិភាគទិន្នន័យអាកាសធាតុចុងក្រោយបង្អស់។ បន្ទាប់មកប្រៀបធៀបជាមួយផែនទី Köppen-Geiger ដែលបានបែងចែកអាកាសធាតុពិភពលោកជា ៥តំបន់ចាប់តាំងពីចុងសតវត្សទី ១៩។
ក្រុមស្រាវជ្រាវបានបញ្ជាក់ថា កន្លងមក ផែនទីត្រូវបានធ្វើបច្ចុប្បន្នភាពជាច្រើនដងដើម្បីឲ្យទំនើប។ នេះគឺស្របតាមការប្រែប្រួលអាកាសធាតុសកលក្នុងសម័យនីមួយៗ។ ព្រោះការផ្លាស់ប្តូរបែបនេះប៉ះពាល់ដល់វិស័យកសិកម្ម រួមទាំងភាពសម្បូរបែបនៃជីវិតនៅក្នុងតំបន់អាកាសធាតុនីមួយៗនិងការរីករាលដាលនៃជំងឺឆ្លង។
លទ្ធផលនៃការសិក្សានេះបានរកឃើញថា តំបន់អាកាសធាតុត្រូពិចនឹងកើនឡើងពី ២៣% ទៅ ២៥% នៃផ្ទៃដីទ្វីបសរុបនៅឆ្នាំ ២១០០ ខណៈដែលវាលខ្សាច់ស្ងួតនឹងគ្របដណ្តប់លើផ្ទៃដីធំជាងនេះពី ៣១% ទៅ ៣៤% នៅចុងសតវត្ស។ តំបន់អាកាសធាតុដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺតំបន់ត្រជាក់។ ជាពិសេសនៅតំបន់ប៉ូលខាងជើង និងខាងត្បូង ក៏ដូចជាអឌ្ឍគោលខាងជើង។ ដោយសារតែតំបន់នេះគឺ ៨៩% នៃទ្វីបអឺរ៉ុប និង ៦៦% នៃអាមេរិកខាងជើង វានឹងផ្លាស់ប្ដូរទៅជាតំបន់អាកាសធាតុមួយផ្សេងទៀតក្នុងរយៈពេល ៧៧ ឆ្នាំខាងមុខ ខណៈដែលទ្វីបអាហ្រ្វិកនឹងនៅតែស្ថិតក្នុងតំបន់អាកាសធាតុដដែល។ ប៉ុន្តែវានឹងមានការប្រែប្រួលអាកាសធាតុញឹកញាប់ និងធ្ងន់ធ្ងរជាងនេះ។
ដោយឡែកកាលពីពេលថ្មីៗនេះ រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក ឬ Noah បានប្រកាសថា បាតុភូត El Niño ដ៏ក្ដៅគគុកពិតជានឹងកើតឡើងក្នុងពេលឆាប់ៗនេះជាមួយនឹងប្រូបាប៊ីលីតេ ៩០% វានឹងមកដល់នៅខែឧសភាដល់ខែកក្កដា ហើយនឹងបន្តរហូតដល់យ៉ាងហោចណាស់ឆ្នាំ ២០២៤។ ជាពិសេស El Niño នឹងនាំមកនូវលក្ខខណ្ឌកាន់តែក្តៅ និងស្ងួតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នៅឆ្នាំនេះ Noah បានព្យាករណ៍ពីឱកាស ៥៥% នៃ El Niño ធ្ងន់ធ្ងរ។ នេះនឹងបង្កើនសីតុណ្ហភាពជាមធ្យមនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយ ១.៥អង្សាសេ។
លើសពីនេះ វិទ្យាសាស្ត្ររកឃើញថា សីតុណ្ហភាពលើផ្ទៃមហាសមុទ្រជុំវិញពិភពលោកបានឡើងកម្ដៅរហូត ដល់កម្រិតកំណត់ត្រា។ គេបារម្ភថា កត្តានេះនឹងនាំឲ្យមានបាតុភូត El Niño ជុំថ្មីដែលមានឥទ្ធិពលខ្លាំងជាងមុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បើរាងកាយស្ថិតក្នុងអាកាសធាតុក្តៅខ្លាំង តើរោគសញ្ញាអ្វីខ្លះនឹងកើតឡើង?

-
សន្តិសុខសង្គម២២ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៦ ម៉ោង ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន