ព័ត៌មានអន្ដរជាតិ
វៀតណាម នឹងជួបប្រទះរលកកម្តៅសាជាថ្មី ចាប់ពីថ្ងៃនេះទៅ
ទីក្រុងហាណូយ និងដាណាង នឹងជួបអាកាសធាតុក្តៅសាជាថ្មីម្តងទៀត ចាប់ផ្តើមពីថ្ងៃអង្គារទី១៦ខែឧសភាទៅ បន្ទាប់ពីអាកាសធាតុចុះត្រជាក់កាលពីសប្តាហ៍មុន។

មជ្ឈមណ្ឌលជាតិជលសាស្ត្រនិងការព្យាករឧតុនិយម បាននិយាយថា តំបន់សម្ពាធទាបក្តៅនឹងវិវត្តម្តងទៀតនៅភាគខាងលិចចាប់ពីថ្ងៃចន្ទ ហើយនឹងបង្កើនសីតុណ្ហភាព នៅក្នុងតំបន់ទាំងពីរ។
មជ្ឈមណ្ឌលនេះព្យាករថា សីតុណ្ហភាពអតិបរមានៅពេលថ្ងៃ នឹងឡើងលើស៣៥អង្សាសេចាប់ពីថ្ងៃពុធទៅ។
ស្របពេលជាមួយគ្នានោះ គេហទំព័រអាមេរិក AccuWeather បាននិយាយថា នៅថ្ងៃអង្គារ សីតុណ្ហភាពខ្ពស់បំផុតក្នុងទីក្រុងហាណូយ នឹងឈានដល់ ៣៧ អង្សាសេនៅពេលថ្ងៃ និង ២៥ អង្សាសេនៅពេលយប់ ហើយនៅថ្ងៃពុធ សីតុណ្ហភាពខ្ពស់បំផុតនឹងឈានដល់ ៣៨អង្សាសេនៅពេលថ្ងៃ និង ២៧អង្សាសេនៅពេលយប់។

ចំណែកនៅ Sa Pa នឹងមានសីតុណ្ហភាពចន្លោះពី ១៧ដល់២៣អង្សាសេនៅថ្ងៃអង្គារ និង ១៧ដល់២៥អង្សាសេនៅថ្ងៃពុធ។
រីឯតំបន់កណ្តាល សីតុណ្ហភាពពេលថ្ងៃគឺចាប់ពី៣៦ដល់៣៩អង្សាសេ ហើយនៅកន្លែងខ្លះ អាចលើស៤០អង្សាសេទៀត។
ប៉ុន្តែអ្នកឧតុនិយមនិយាយថា រលកកម្តៅនេះ នឹងមិនខ្លាំងដូចកាលពីដើមខែឧសភាទេ ពេលដែលកំណត់ត្រាសីតុណ្ហភាព បានឡើងដល់៤៤.២អង្សាសេនៅថ្ងៃទី៧ខែឧសភា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ