ព័ត៌មានអន្ដរជាតិ
ចលនាឆ្ពោះមុខ ភឿថៃ និងគណបក្ស៤ទៀត ចាប់ដៃគ្នា បង្កើតរដ្ឋាភិបាលចម្រុះថ្មី
គណបក្សចលនាឆ្ពោះទៅមុខ នឹងចាប់ដៃជាមួយគណបក្សភឿថៃ និងគណបក្សចំនួន ៤ ផ្សេងទៀត ដើម្បីធានាថា ព្រឹទ្ធសភាដែលតែងតាំងដោយយោធា នឹងអាចមិនរារាំងពួកគេពីការបង្កើតរដ្ឋាភិបាលថ្មីបានឡើយ ។

សម្ព័ន្ធភាពនេះដែលក៏រួមមានទាំងគណបក្សថៃសាងថៃ, គណបក្សប្រាឆាឆាត, គណបក្សសេរីនិយម និងគណបក្សយុត្តិធម៌ផងដែរនោះ នឹងផ្តល់ឲ្យរដ្ឋាភិបាលចម្រុះនេះនូវអាសនៈចំនួន ៣០៩ ។
ទោះបីជាយ៉ាងណាក៏ដោយ អាសនៈចំនួន ៣០៩ នេះ នៅតែមិនទាន់គ្រប់ ៣៧៦ អាសនៈ ដែលត្រូវការដើម្បីធានាថា មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក Pita Limjaroenrat ទទួលបានការងារកំពូលនោះទេ។
ប៉ុន្តែលោក Pita និយាយថា គណបក្សទាំង៥ បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីពិភាក្សាលម្អិតដូចជា បញ្ហាមនុស្សជិត គោលនយោបាយ និងផែនការការងារជាដើម ។ លោកបន្ថែមថា គណបក្សលោក នឹងបង្កើតអនុស្សរណៈនៃការយោគយល់គ្នាជាមួយគណបក្សទាំង ៥ ដើម្បីធានាតម្លាភាព ហើយសម្ព័ន្ធជាមួយគណបក្សនយោបាយចំនួន ៦ នេះនឹងគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើន ។

លោក Pita លើកឡើងទៀតថា គណៈកម្មាធិការប្រតិបត្តិរបស់គណបក្សចលនាឆ្ពោះទៅមុខ នឹងជួបប្រជុំគ្នា ដើម្បីបង្កើតផែនទីបង្ហាញផ្លូវមួយ ដើម្បីដោះស្រាយបញ្ហាដែលមានស្រាប់ និងថ្មីៗ ដូចជាការជំរុញសេដ្ឋកិច្ច និងកាត់បន្ថយវិសមភាពជាដើម។
លោកថា លោកនឹងបង្កើតរដ្ឋាភិបាលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាថាប្រជាពលរដ្ឋចាប់ផ្តើមទទួលបានអត្ថប្រយោជន៍ភ្លាមៗ។
ស្របពេលជាមួយគ្នានោះ នៅពេលសួរថា តើគណបក្សចលនាឆ្ពោះទៅមុខ ពិចារណាចងសម្ព័ន្ធភាពជាមួយគណបក្ស ភូមិចាយថៃ ដែរឬទេ លោកឆ្លើយតបថា លោកត្រូវតែគោរពតាមការសន្យារបស់គណបក្សរបស់លោក ដែលបង្កើតសម្ព័ន្ធជាមួយគណបក្សប្រឆាំងតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ផ្លូវការ! គណបក្សចលនាឆ្ពោះទៅមុខ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ថៃ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ