ព័ត៌មានអន្ដរជាតិ
មេប៉ូលិស ថៃ ថា ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន
អគ្គស្នងការនគរបាលជាតិថៃលោកនាយឧត្តមសេនីយ៍ Damrongsak Kittiprapas បាននិយាយថា ការបោះឆ្នោតនៅទូទាំងប្រទេសថៃកាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភាកន្លងទៅ គឺភាគច្រើនប្រព្រឹត្តទៅដោយរលូន ពោលមានបញ្ហាតូចតាចមួយចំនួនប៉ុណ្ណោះបានកើតឡើងដូចជា មានសន្លឹកឆ្នោតខូច និងការលក់គ្រឿងស្រវឹងខុសច្បាប់ជាដើម ។

លោក Damrongsak បាននិយាយកាលពីថ្ងៃចន្ទថា មកដល់ពេលនេះមានតែការរំលោភច្បាប់បោះឆ្នោតចំនួន ៤៣ ករណីប៉ុណ្ណោះដែលត្រូវបានកត់ត្រា ក្នុងនោះមានករណីទិញសន្លឹកឆ្នោតចំនួន ៨ សន្លឹក ប៉ុន្តែចំនួន ៤ ករណីត្រូវបានដោះស្រាយរួចរាល់ ។
លោកបានបន្ថែមថា ប៉ូលិសក៏កំពុងពិនិត្យមើលសន្លឹកឆ្នោតដែលខូចចំនួន ២១ សន្លឹក ដើម្បីមើលថា តើត្រូវបានបំផ្លាញដោយចេតនាឬក៏យ៉ាងណា ហើយបន្ទាប់ពីការស៊ើបអង្កេតចប់សព្វគ្រប់នោះ សន្លឹកឆ្នោតនឹងត្រូវប្រគល់ឲ្យគណៈកម្មការរៀបចំការបោះឆ្នោត ។

ទន្ទឹមនោះលោក Damrongsak ជឿថា សន្លឹកឆ្នោតខូចទាំងនោះ មិនមែនដោយសារហេតុផលនយោបាយនោះទេ វាអាចត្រូវបានហែកដោយអ្នកបោះឆ្នោតស្រវឹង ឬក៏ប្រឡាក់នៅពេលដែលអ្នកបោះឆ្នោតធ្វើឲ្យជ្រុះដោយចៃដន្យ ព្រោះថាការបំផ្លាញសន្លឹកឆ្នោតដោយចេតនាក៏ត្រូវបានចាត់ទុកថាជាការរំលោភច្បាប់បោះឆ្នោតផងដែរ ។
មេប៉ូលិសរូបនេះបានលើកឡើងទៀតថា រហូតមកដល់ពេលនេះមន្រ្តីរៀបចំការបោះឆ្នោត ក៏ដូចជាប៉ូលិសបន្ថែមទៀតត្រូវបានដាក់ពង្រាយនៅក្នុងខេត្ត Nonthaburi, ខេត្ត Pathum Thani, ខេត្ត Samut Prakan និងខេត្ត Ratchaburi ដើម្បីការពារភាពចលាចលណាមួយ ដោយសារតែនាពេលកន្លងមកធ្លាប់កើតមាន ក្នុងអំឡុងពេលការបោះឆ្នោតដូចគ្នានេះ ។

គួរបញ្ជាក់ថា គណបក្សថៃរួបរួមជាតិ (UNT) របស់លោក ប្រាយុទ្ធ មិនទទួលបានអាសនៈសភាច្រើនដូចការរំពឹងទុកនោះទេ ពោលគណបក្សមួយនេះបានត្រឹមតែ ៣៦ អាសនៈប៉ុណ្ណោះក្នុងចំណោមអាសនៈសភាចំនួន ៥០០ អាសនៈ ខណៈបក្សចលនាឆ្ពោះទៅមុខរបស់លោកបេក្ខជននាយករដ្ឋមន្ត្រីថ្មីគឺលោក ភីថា លីមចារើនរ៉ាត់ ទទួលបានរហូតដល់ ១៥១ អាសនៈ តាមពីក្រោយដោយគណបក្សភឿថៃរបស់កូនស្រីលោក ថាក់ស៊ីន ដែលមានចំនួន ១៤១ អាសនៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ បន្ទាប់ពីចាញ់ឆ្នោត តើលោក ប្រាយុទ្ធ នឹងលែងប្រឡូកក្នុងឆាកនយោបាយ ឬយ៉ាងណា?

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?