ព័ត៌មានអន្ដរជាតិ
ប្រជាជន ថៃ លេងខ្លួនប្លែកៗពេលទៅបោះឆ្នោត
កាលពីថ្ងៃទី១៤ ខែឧសភា ប្រជាជនថៃបានសម្រុកទៅការិយាល័យបោះឆ្នោតសកលនៅទូទាំងប្រទេសច្រើនសន្ធឹកមិនធ្លាប់មាន ខណៈម្នាក់ៗបានស្លៀកសំលៀកបំពាក់ចម្រុះពណ៌ផ្សេងគ្នា បង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្ន្កកលេងអ់ីនធើណេតនិងអ្នកទៅបោះឆ្នោតដូចគ្នា។
យោងទៅតាមច្បាប់ អ្នកបោះឆ្នោតត្រូវបានហាមឃាត់មិនឲ្យស្លៀកសំលៀកបំពាក់ដែលបង្ហាញឈ្មោះគណបក្ស លេខគណបក្ស លេខបេក្ខជន ឬស្លាកសញ្ញាគណបក្ស។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់អនុញ្ញាតឲ្យអ្នកបោះឆ្នោតបង្ហាញភក្តីភាពរបស់ពួកគេតាមរយៈពណ៌គណបក្ស ដែលបណ្ដាលឲ្យមានពណ៌ចម្រុះនៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស។
លោក Worrakit Inthakorn អាយុ ៥៨ ឆ្នាំពាក់អាវ Spiderman ពេលទៅមើលការិយាល័យបោះឆ្នោតដោយជិះម៉ូតូរបស់គាត់។ លោក Worrakit បានបង្ហើបថា លោកតែងតែស្លៀកសំលៀកបំពាក់ពេលលក់គុយទាវ ហើយក៏យកស្លៀកពេលបោះឆ្នោតតែម្ដង។ នៅខេត្ត Nakhon Panom ភាគខាងជើង បុរសម្នាក់ឈ្មោះ Boonhome Charoenjai អាយុ ៤៤ ឆ្នាំបានស្លៀកសំលៀកបំពាក់ជាតួអង្គនាយងោះ ខណៈលោកបានលាបធ្យូងដើម្បីធ្វើត្រាប់តាមរូបរាងរបស់តួអង្គមកបោះឆ្នោតដូចគ្នា។

ចំណែកឯគូស្នេហ៍មួយគូនៅខេត្ត Chum Phon ភាគខាងត្បូងក៏បានទៅលេងការិយាល័យបោះឆ្នោតក្នុងឈុតអាពាហ៍ពិពាហ៍របស់ពួកគេផងដែរ។ កូនក្រមុំ Naphassorn និងកូនកំលោះ Natthawut បានផ្អាកពិធីមង្គលការរបស់ពួកគេ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋដោយបោះឆ្នោត។ អ្នកទាំងពីរបានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ពួកគេមានបំណងបន្តពិធីមង្គលការនៅពេលរសៀល ដោយធានាថាទាំងស្នេហានិងលទ្ធិប្រជាធិបតេយ្យ មានកន្លែងត្រឹមត្រូវនៅថ្ងៃពិសេសរបស់ពួកគេ។

កូនក្រមុំម្នាក់នៅតំបន់មួយផ្សេងទៀតក៏បានចែករំលែកវីដេអូនៅលើ TikTok ដោយចាប់យកការរត់ចេញពីឡានទៅកាន់ការិយាល័យបោះឆ្នោតក្នុងឈុតអាពាហ៍ពិពាហ៍បែបប្រពៃណីថៃរបស់នាង។ នាងបាននិយាយថា “នៅពេលដែលខ្ញុំចង់បានទាំងប្តី និងប្រជាធិបតេយ្យក្នុងពេលតែមួយ។ ថ្ងៃរៀបការនៅថ្ងៃបោះឆ្នោត!”
គូស្នេហ៍មួយគូទៀតបានបង្ហោះវីដេអូដែលបង្ហាញពីការរួបរួមគ្នាដោយស្លៀកសំលៀកបំពាក់ពណ៌ទឹកក្រូចខ្ចី។ បុរសនោះស្ថិតក្នុងឈុតពណ៌ទឹកក្រូចជាមួយនឹងផ្លែក្រូចពីរនៅករបស់គាត់ ខណៈមិត្តស្រីលោកស្លៀករ៉ូបពណ៌ទឹកក្រូចរលោងជាមួយនឹងខ្សែបូពណ៌ទឹកក្រូចយ៉ាងធំនៅលើក្បាលដូចគ្នា។ បុរសម្នាក់នៅខេត្តឡាំប៉ាងភាគខាងជើងលោក Weerapong ក៏បានទៅមើលការិយាល័យបោះឆ្នោតក្នុងសំលៀកបំពាក់ពណ៌ទឹកក្រូចដែលបំផុសដោយព្រះសង្ឃ។ យ៉ាងណាមិញ ក្រោយការស៊ើបអង្កេតយ៉ាងហ្មត់ចត់ គេបានកំណត់ថាសំលៀកបំពាក់របស់លោកមិនបានបំពានច្បាប់ណាមួយឡើយ។

សូមបញ្ចាក់ដែរថា លទ្ធផលបានបង្ហាញថាគណបក្សចលនាឆ្ពោះទៅមុខ (MFP) ជាអ្នកនាំមុខគេ ដោយទទួលបានសំឡេងគាំទ្រច្រើនជាងគេនៅទូទាំងប្រទេស។ មេដឹកនាំ MFP លោក Pita Limjaroenrat ត្រូវបានគេរំពឹងថា នឹងក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖១៤ ឆ្នាំមុន លោកភីថាធ្លាប់និយាយថា ពេញចិត្តអត្តចរិតតារាសម្ដែង Aff Taksaorn ខ្លាំង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ