ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃ រាប់ម៉ឺននាក់ ចេញអបអរជ័យជម្នះរបស់គណបក្ស ចលនាឆ្ពោះទៅមុខ
នៅថ្ងៃអង្គារទី១៦ខែឧសភា មនុស្សរាប់ម៉ឺននាក់ បានចេញមកប្រមូលផ្តុំនៅវិមានប្រជាធិបតេយ្យនៃទីក្រុងបាងកក ដើម្បីអបអរជ័យជម្នះរបស់គណបក្ស ចលនាឆ្ពោះទៅមុខ។

ក្នុងឱកាសនោះផងដែរ មេដឹកនាំគណបក្សលោក Pita Limjaroenrat បានធ្វើដំណើរតាមក្បួន ដើម្បីថ្លែងអំណរគុណដល់អ្នកបោះឆ្នោតនៅក្នុងតំបន់។
លោក Pita ប្រាប់ទៅអ្នកគាំទ្រថា “លោកប្តេជ្ញាធ្វើកំណែទម្រង់ប្រទេស។ ឆាប់ៗនេះ នាយករដ្ឋមន្ត្រីបន្ទាប់របស់អ្នកទាំងអស់គ្នាគឺ Pita Limjaroenrat ហើយយើងនឹងផ្លាស់ប្តូរប្រទេសនេះជាមួយគ្នា”។

លោកលើកឡើងថា “គណបក្សចលនាឆ្ពោះទៅមុខ បានត្រៀមខ្លួនរួចជាស្រេចដើម្បីគ្រប់គ្រងប្រទេស ដោយមានការឯកភាពពីប្រជាជន។ យើងបានព្យាយាមរួមគ្នាបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើនដែលមានអាសនៈចំនួន៣០៩ ក្នុងចំណោម៥០០អាសនៈនៅក្នុងសភា”។
គួរបញ្ជាក់ថា គណបក្សប្រឆាំងចំនួនពីរគឺ ចលនាឆ្ពោះទៅមុខ និង ភឿថៃ បានព្រមព្រៀងគ្នារួចហើយ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ដែលមានគណបក្សនយោបាយចំនួន៦ ដែលនឹងផ្តល់ឲ្យខ្លួននូវអាសនៈចំនួន៣០៩។

ទោះបីជាយ៉ាងណាក៏ដោយ ៣០៩អាសនៈនេះ នៅតែមិនគ្រប់អាសនៈ៣៧៦ដែលត្រូវការ ដើម្បីធានាថា មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក Pita Limjaroenrat ទទួលបានការងារកំពូល។
នោះមានន័យថា សមាជិកព្រឹទ្ធសភាចំនួន ២៥០រូប នឹងត្រូវចូលរួមជាមួយសមាជិករដ្ឋសភាក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ចលនាឆ្ពោះមុខ ភឿថៃ និងគណបក្ស៤ទៀត ចាប់ដៃគ្នា បង្កើតរដ្ឋាភិបាលចម្រុះថ្មី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី