Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់ដោយសារព្យុះស៊ីក្លូន Mocha នៅមីយ៉ាន់ម៉ា កើនដល់ជាង ៤០នាក់

បានផុស

នៅ

ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន នៅក្នុងរដ្ឋរ៉ាក់ឃីននៃប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់៤១នាក់ហើយ គិតត្រឹមរសៀលថ្ងៃអង្គារទី១៦ខែឧសភា។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះស៊ីក្លូន Mocha បានវាយប្រហារចន្លោះទីក្រុង Cox’s Bazar ក្នុងប្រទេសបង់ក្លាដែស និងទីក្រុង Sittwe នៃប្រទេសមីយ៉ាន់ម៉ា ដោយនាំមកជាមួយនូវខ្យល់បក់ខ្លាំងរហូតដល់១៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

វាជាព្យុះធំបំផុតដែលវាយប្រហារលើឈូងសមុទ្រ Bengal ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ។

ព្យុះនេះ បានវាយប្រហារពេញទំហឹងកាលពីល្ងាចថ្ងៃអាទិត្យ ដោយជះឥទ្ធិពលដល់ជំរំជនភៀសខ្លួន ដែលមានមនុស្សជិត ១ លាននាក់រស់នៅក្នុងប្រទេសបង់ក្លាដែស។

(រូបថត៖ AFP)

ទោះបីជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិនិយាយថា ព្រោះតែបញ្ហាទំនាក់ទំនង ខ្លួនមិនទាន់អាចវាយតម្លៃការខូចខាតនៅក្នុងរដ្ឋរ៉ាក់ឃីនបានទេ។ 

គួរបញ្ជាក់ថា ព្យុះស៊ីក្លូន គឺជាការគំរាមកំហែងជាប្រចាំ និងសម្លាប់មនុស្សនៅឆ្នេរនៃមហាសមុទ្រឥណ្ឌាភាគខាងជើង ខណៈនៅឆ្នាំ ២០០៨ ព្យុះស៊ីក្លូន Nargis បានបំផ្លិចបំផ្លាញតំបន់ដីសណ្ដ Irrawaddy ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៣៨ ០០០ នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ព្យុះស៊ីក្លូន Mocha សម្លាប់មនុស្ស២៩នាក់ នៅមីយ៉ាន់ម៉ា និងបង់ក្លាដែស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា៧ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម