ព័ត៌មានអន្ដរជាតិ
មេទ័ពថៃ ៥រូបនិងអគ្គស្នងការនគរបាលជាតិ នឹងមិនបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីទេ
មន្ត្រីយោធាកំពូលរបស់ប្រទេសថៃទាំង៥រូប និងអគ្គស្នងការនគរបាលជាតិ ដែលស្ថិតនៅក្នុងព្រឹទ្ធសភា បាននិយាយថា ពួកគេនឹងមិនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីឡើយ។ នេះបើតាមការឲ្យដឹងពីប្រភពយោធា នៅថ្ងៃពុធទី១៧ខែឧសភា។

មន្ត្រីយោធាកំពូលទាំង៥រូបនៅក្នុងព្រឹទ្ធសភានេះគឺមានដូចជា លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិ Sanitchanok Sangkhachan, អគ្គមេបញ្ជាការកំពូល Chalermpol Srisawat, មេបញ្ជាការកងទ័ព Narongpan Jitkaewthae, មេទ័ពជើងទឹក Choengchai Chomchoengpaet និងមេទ័ពអាកាស Alongkorn Vannarot។
ប្រភពខាងលើបានឲ្យដឹងថា មន្ត្រីយោធាកំពូលទាំង៥រូបនេះ និងអគ្គស្នងការនគរបាលជាតិ Damrongsak Kittiprapas បានសម្រេចចិត្ត មិនចូលរួមជាមួយសមាជិកព្រឹទ្ធសភាចំនួន២៤៤រូបទៀត ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់នោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពដដែលបានអះអាងថា មេប៉ូលិស និងមេទ័ព បានលះបង់សិទ្ធិបោះឆ្នោតលើបញ្ហានយោបាយ ព្រោះពួកគេចង់រក្សាអព្យាក្រឹតភាព។
លើសពីនេះ អ្នកទាំង៦បានប្រកាសថា ពួកគេនឹងមិនយកប្រាក់ខែសមាជិកព្រឹទ្ធសភាឡើយ ហើយបដិសេធបោះឆ្នោតលើបញ្ហាផ្សេងទៀតនៅក្នុងសភា។
ប្រភពខាងលើបានបន្ថែមថា វានឹងចំណាយពេលបន្តិច មុនពេលដែលសភាទាំងពីរ ធ្វើការរួមគ្នាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ ដោយសារតែគណៈកម្មការរៀបចំការបោះឆ្នោត មិនទាន់អនុម័តលទ្ធផលឆ្នោតសម្រាប់សភាតំណាងរាស្រ្ត ដើម្បីកោះប្រជុំលើកដំបូង និងជ្រើសរើសប្រធានសភា។
គួរបញ្ជាក់ថា ការជ្រើសរើសតំណែងនាយករដ្ឋមន្ត្រីថៃ ត្រូវតែទទួលបានសំឡេងគាំទ្រ ពីសភាទាំង២យ៉ាងតិច ៣៧៦សំឡេង នៅក្នុងចំណោមរដ្ឋសភា ដែលមាន៥០០អាសនៈ និង ព្រឹទ្ធសភា ដែលមាន២៥០អាសនៈ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ប្រជាជនថៃ រាប់ម៉ឺននាក់ ចេញអបអរជ័យជម្នះរបស់គណបក្ស ចលនាឆ្ពោះទៅមុខ

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?