ព័ត៌មានអន្ដរជាតិ
ចិន ត្រៀមយោធារួចរាល់ហើយ ដើម្បីកម្ទេចចលនាផ្តាច់ខ្លួននៅ តៃវ៉ាន់
យោធាចិន បានប្តេជ្ញាកម្ទេចចលនាផ្តាច់ខ្លួនណាមួយនៅកោះតៃវ៉ាន់ ហើយព្រមានថា ការដែលទីក្រុងវ៉ាស៊ីនតោន ជ្រៀតជ្រែកកាន់តែខ្លាំងក្នុងបញ្ហាកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ បានបង្កើតឲ្យមានការប្រេះស្រាំដ៏គ្រោះថ្នាក់ចំពោះទំនាក់ទំនងចិន-អាមេរិក។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Tan Kefei បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារទី១៦ខែឧសភានៅទីក្រុងប៉េកាំងថា កងទ័ពរំដោះប្រជាជនចិន កំពុងបន្តពង្រឹងការហ្វឹកហ្វឺន និងការត្រៀមលក្ខណៈយោធា ហើយនឹងដោះស្រាយយ៉ាងម៉ឺងម៉ាត់ ចំពោះគ្រប់ទម្រង់នៃអបគមន៍ឯករាជ្យតៃវ៉ាន់ រួមជាមួយនឹងការប៉ុនប៉ងជ្រៀតជ្រែកពីខាងក្រៅ ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី។
លោក Tan បានធ្វើអត្ថាធិប្បាយបែបនេះ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់អាមេរិក ក្នុងការផ្តល់ជំនួយយោធាមានទំហំទឹកប្រាក់៥០០លានដុល្លារឲ្យតៃវ៉ាន់។ លើសពីនេះ មន្ទីរបញ្ចកោណ បានបញ្ជូនទាហានរហូតដល់ទៅ ២០០នាក់ ទៅកាន់កោះនេះ ដើម្បីហ្វឹកហ្វឺនយោធា។
លោក Tan និយាយថា ការបង្កើនទំនាក់ទំនងលើវិស័យការពារជាតិរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ បាននាំឲ្យរង្គោះរង្គើដល់មូលដ្ឋានគ្រឹះនៃទំនាក់ទំនងចិន-អាមេរិក និងធ្វើឲ្យខូចដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ នេះជាទង្វើខុសឆ្គង និងគ្រោះថ្នាក់ខ្លាំងណាស់។

ស្របពេលជាមួយគ្នានោះ លោក Tan បានហៅបញ្ហាកោះតៃវ៉ាន់ថាជា “ខ្សែក្រហមដំបូងដែលមិនអាចឆ្លងកាត់បាន” ក្នុងទំនាក់ទំនងរបស់ចិនជាមួយអាមេរិក។ លោកក៏បានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន គោរពតាមគោលនយោបាយចិនតែមួយ ដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ថាជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ របស់ប្រទេសចិន រួមទាំងតៃវ៉ាន់ផងដែរ។
គួរបញ្ជាក់ជាថ្មី វ៉ាស៊ីនតោនបានធ្វើឲ្យទីក្រុងប៉េកាំង ខឹងសម្បារួចទៅហើយ ដោយសារតែការលក់សព្វាវុធទៅឲ្យតៃវ៉ាន់ និងបញ្ជូនគណៈប្រតិភូនយោបាយទៅទីនោះ។
ប្រទេសចិនបានបង្កើនសមយុទ្ធយោធានៅច្រកសមុទ្រតៃវ៉ាន់ និងផ្តាច់ទំនាក់ទំនងការពារជាតិ និងអាកាសធាតុជាមួយសហរដ្ឋអាមេរិកកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីប្រធានសភា Nancy Pelosi ធ្វើទស្សនកិច្ចដ៏ចម្រូងចម្រាសទៅកាន់កោះនេះ៕
ប្រែសម្រួល៖ Vannn Vann
ប្រភព៖ RT
ចុចអាន៖ ចិន ព្រមានថា អាមេរិក កំពុងធ្វើឲ្យកោះតៃវ៉ាន់ ក្លាយជា “ធុងរំសេវ”

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ