Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន និង ហ្សេលេនស្គី យល់ព្រមជួបមេដឹកនាំអាហ្វ្រិក ដើម្បីពិភាក្សាផែនការសន្តិភាព 

បានផុស

នៅ

លោកវ្ល៉ាឌីមៀ ពូទីន និងលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានយល់ព្រមជួបប្រជុំដាច់ដោយឡែកពីគ្នា ជាមួយគណៈប្រតិភូនៃប្រមុខរដ្ឋអាហ្រ្វិក ដើម្បីពិភាក្សាអំពីផែនការ បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់ពីប្រធានាធិបតីអាហ្វ្រិកខាងត្បូង។

លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី​ (ឆ្វេង) និងលោក វ្ល៉ាឌីមៀ ពូទីន (រូបថត៖ Hindustan Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូង លើកឡើងថា លោក Cyril Ramaphosa បាននិយាយជាមួយសមភាគីរុស្ស៊ី និងអ៊ុយក្រែន តាមទូរស័ព្ទកាលពីចុងសប្តាហ៍។ មេដឹកនាំទាំងពីរ បានយល់ព្រមរៀបចំបេសកកម្មសន្តិភាពសម្រាប់មេដឹកនាំអាហ្វ្រិក នៅក្នុងប្រទេសរៀងៗខ្លួន។

លោកប្រធានាធិបតីបញ្ជាក់ថា មេដឹកនាំនៃប្រទេសសំប៊ី, សេណេហ្គាល់, កុងហ្គោ, អ៊ូហ្គង់ដា និង អេហ្ស៊ីប គ្រោងនឹងចូលរួមជាមួយលោក Ramaphosa ក្នុងបេសកកម្មនេះ។

លោក Cyril Ramaphosa (រូបថត Gallo Images)

ទោះបីជាយ៉ាងណាក៏ដោយ មិន​មាន​ព័ត៌មាន​លម្អិតអំពីលក្ខខណ្ឌនៃ​កិច្ច​ពិភាក្សា​នោះ​ទេ ប៉ុន្តែលោក ហ្សេលេនស្គី ធ្លាប់និយាយថា លោកនឹងមិនពិចារណាលើកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្រ្គាមឡើយ រហូតដល់កងកម្លាំងរុស្ស៊ី ដកចេញទាំងស្រុងពីទឹកដីអ៊ុយក្រែន។

គួរបញ្ជាក់ថា រុស្ស៊ីបានបើកការលុកលុយអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំមុន ប៉ុន្តែពេលនេះ សង្រ្គាមហាក់ត្រូវជាប់គាំង ថ្វីបើអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការវាយបកក្នុងពេលឆាប់ៗនេះ ដើម្បីព្យាយាមដណ្តើមយកទឹកដីដែលកាន់កាប់ដោយរុស្ស៊ីមកវិញក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី ថា លោក Zelensky នឹងមានជោគវាសនាចុងក្រោយដូច Hitler

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម