ព័ត៌មានអន្ដរជាតិ
ដំរីទឹកក្រឡាប់ទូកកាណូនៅប្រទេសម៉ាឡាវី ស្លាប់ក្មេងម្នាក់ និងបាត់មនុស្ស ២៣ នាក់
កូនក្មេងអាយុ ១ ខួបម្នាក់បានស្លាប់ និងមនុស្ស ២៣ នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីមានដំរីទឹកមួយក្បាលក្រឡាប់ទូកកាណូនៅទន្លេនៃប្រទេសម៉ាឡាវី ។

ខណៈទូកកាណូឈើនោះកំពុងផ្ទុកមនុស្ស ៣៧ នាក់ឆ្លងកាត់ទន្លេ Shire ទៅ Mozambique វាបានបុកជាមួយដំរីទឹកមួយក្បាលនៅស្រុក Nsanje កាលពីថ្ងៃច័ន្ទ ទី ១៥ កន្លងផុតទៅ ។
ចំពោះករណីខាងលើ មនុស្ស ១៣ នាក់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ ប៉ុន្តែ ២៣ នាក់ទៀតសង្ស័យថាបាត់បង់ជីវិត ព្រោះការស្វែងរកមានរយៈពេលលើស ២៤ ម៉ោងហើយ ។

ជាមួយគ្នានេះដែរ ប្រជាជនក្នុងតំបន់បានរាយការណ៍ទៅដល់អ្នកស្រី Abida Mia រដ្ឋមន្ត្រីរដ្ឋាភិបាលថា ដំរីទឹកតែងតែបង្កបញ្ហាជាញឹកញយក្នុងតំបន់នេះ ថែមទាំងមានការអំពាវនាវឱ្យអាជ្ញាធរផ្លាស់ប្ដូរទីតាំងសត្វដំរីទឹកមួយចំនួនទៀតផង ៕
ចុចអាន ៖ កូឡុំប៊ី ត្រូវចំណាយប្រាក់រាប់លានដុល្លារ ដឹកជញ្ជូនដំរីទឹករបស់ស្ដេចគ្រឿងញៀនទៅបរទេស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ