ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ៖ ខ្ញុំនៅតែជានាយករដ្ឋមន្ត្រី ថៃ
នាយករដ្ឋមន្ត្រីផុតអាណត្តិរបស់ថៃលោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងកាលពីថ្ងៃអង្គារថា លោកនៅតែកាន់កាប់ការងារជានាយករដ្ឋមន្ត្រី រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ។

ក្នុងការអត្ថាធិប្បាយនៅឯវិមានរដ្ឋាភិបាល បន្ទាប់ពីលោកអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍, លោក ប្រាយុទ្ធ បាននិយាយថា “ខ្ញុំនឹងធ្វើការជានាយករដ្ឋមន្ត្រីចាំផ្ទះ និងជាមេដឹកនាំរដ្ឋាភិបាលរហូតដល់មានរដ្ឋាភិបាលថ្មីមួយត្រូវបានបង្កើតឡើង ហើយលោកសូមអរគុណដល់ប្រជាពលរដ្ឋដែលគាំទ្រគាត់ និងរដ្ឋាភិបាលរបស់គាត់ក្នុងរយៈពេល ៨ ឆ្នាំកន្លងមកនេះ” ។
លោកឧត្តមសេនីយ៍រូបនេះបានបន្ថែមថា លោកអរគុណប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទោះបីជាលោកចាញ់ឆ្នោតក៏ដោយ សូមប្រជាជននៅក្នុងប្រទេសថៃគួរតែរក្សាការរួបរួមគ្នា ព្រោះថាប្រទេសជាតិអាចអភិវឌ្ឍទៅបាន លុះត្រាតែមានការស្រឡាញ់គ្នា និងឯកភាពគ្នា” ។

លោក ប្រាយុទ្ធ បានបញ្ជាក់ទៀតថា គណបក្សថៃរួបរួមជាតិ(UTNP) របស់លោកទទួលបានការគាំទ្រយ៉ាងល្អពីប្រជាជន បើទោះបីជាចាញ់ឆ្នោតលើគណបក្សចលនាឆ្ពោះទៅមុខ (MFP) ក៏ដោយ ហើយបក្សរបស់លោកនឹងប្រកាន់ខ្ជាប់នូវគោលការណ៍របស់ខ្លួនសម្រាប់ជាតិ សាសនា និងរាជាធិបតេយ្យ ពោលមិនទទួលយកតួនាទីអ្វីនៅក្នុងជួររដ្ឋាភិបាលថ្មីនោះទេ ។
គួរបញ្ជាក់ថា គណបក្សថៃរួបរួមជាតិ(UTNP) របស់លោក ប្រាយុទ្ធ ឈរនៅលេខរៀងទី៥ ដោយទទួលបានត្រឹមតែ ៣៦ អាសនៈប៉ុណ្ណោះក្នុងសភាតំណាងរាស្រ្តចំនួន ៥០០ អាសនៈ ខណៈគណបក្សចលនាឆ្ពោះទៅមុខ (MFP) ទទួលបានរហូតដល់ ១៥១ អាសនៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ តើលោក ប្រាយុទ្ធ និយាយផ្ដាំផ្ញើអ្វីខ្លះ បន្ទាប់ពីចាញ់ឆ្នោត?

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ