Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួនមនុស្សស្លាប់ដោយសារព្យុះស៊ីក្លូន Mocha នៅ មីយ៉ាន់ម៉ា កើនឡើងកាន់តែច្រើន

បានផុស

នៅ

ចំនួនអ្នកស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារព្យុះស៊ីក្លូន បានកើនឡើងដល់៨១នាក់ហើយ គិតត្រឹមថ្ងៃពុធទី១៧ខែឧសភា ខណៈអ្នកភូមិ សស្រាក់សស្រាំសាងសង់ផ្ទះឡើងវិញ និងរង់ចាំការផ្តល់ជំនួយ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះ​ Mocha បាន​បង្កឲ្យមានបំណាក់ដី​កាលពី​ថ្ងៃអាទិត្យ​ ​ជាមួយនឹង​កម្លាំង​ខ្យល់​រហូតដល់ ១៩៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

មេដឹកនាំក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មាន AFP ថា គ្រាន់តែភូមិ Bu Ma និង Khaung Doke Kar ដែលជាកន្លែងរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារស់នៅ, មានមនុស្សរហូតដល់ទៅ៤៦នាក់ ត្រូវបាត់បង់ជីវិត។

ស្របពេលជាមួយគ្នានោះ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានផ្សាយថា មនុស្សចំនួន១៣នាក់ ក៏បានស្លាប់ផងដែរ នៅពេលវត្តមួយបានបាក់រលំក្នុងតំបន់ Rathedaung ភាគខាងជើងទីក្រុង Sittwe នៃរដ្ឋរ៉ាក់ឃីន។

គួរបញ្ជាក់ថាជាថ្មី, Mocha គឺជាព្យុះស៊ីក្លូនដ៏មានឥទ្ធិពលបំផុតមួយ ដែលបានវាយលុកតំបន់នេះក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ មនុស្សស្លាប់ដោយសារព្យុះស៊ីក្លូន Mocha នៅមីយ៉ាន់ម៉ា កើនដល់ជាង ៤០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម