ព័ត៌មានអន្ដរជាតិ
ដំណើរការឈានទៅបង្កើតរដ្ឋាភិបាលចម្រុះថៃ កំពុងជួបឧបសគ្គ
កាលពីថ្ងៃពុធទី១៧ខែឧសភា ក្រុមគណបក្សប្រឆាំងថៃ បានជួបប្រជុំគ្នាសម្រាប់កិច្ចពិភាក្សាបង្កើតរដ្ឋាភិបាលចម្រុះ បន្ទាប់ពីផ្តួលគូប្រជែងក្នុងការបោះឆ្នោត ប៉ុន្តែសមាជិកព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយយោធាមួយចំនួន បានព្រមានថា ពួកគេនឹងព្យាយាមបញ្ឈប់មេដឹកនាំគណបក្សដែលបានទទួលជ័យជម្នះ ពីការក្លាយជានាយករដ្ឋមន្ត្រី។

គណបក្សចលនាឆ្ពោះទៅមុខ (MFP) បានទទួលជ័យជម្នះយ៉ាងធំធេង ក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា បន្ទាប់ពីប្រជាជនថៃ នាំគ្នាប្រឆាំងនឹងការដឹកនាំដោយយោធាអស់រយៈពេលជិតមួយទសវត្សរ៍។
មេដឹកនាំ MFP លោក Pita Limjaroenrat បានជួបមន្ត្រីជាន់ខ្ពស់មកពីគណបក្សប្រឆាំងចំនួន ៥ ផ្សេងទៀតនៅភោជនីយដ្ឋានមួយក្នុងទីក្រុងបាងកក សម្រាប់កិច្ចពិភាក្សាបិទទ្វារ។
គណបក្ស MFP ដណ្តើមបាន ១៥២ អាសនៈ ចំណែកគណបក្សភឿថៃ ជាប់លេខ ២ បាន ១៤១ អាសនៈ ។ ដូចនេះ ការចងសម្ព័ន្ធជាមួយគណបក្សផ្សេងទៀត នឹងផ្តល់ឲ្យពួកគេនូវអាសនៈជាង ៣០០ ក្នុងចំណោម ៥០០ អាសនៈនៃសភាជាន់ទាប ។

ប៉ុន្តែដើម្បីធានាបាននូវតំណែងជានាយករដ្ឋមន្ត្រី រដ្ឋាភិបាលចម្រុះនេះ ត្រូវការសំឡេងភាគច្រើននៅក្នុងសភាទាំងពីរ រួមទាំងព្រឹទ្ធសភា ដែលមានសមាជិកតែងតាំងដោយយោធាចំនួន ២៥០ រូបផងដែរ។
MFP និងសម្ព័ន្ធមិត្តរបស់ខ្លួន ត្រូវការសំឡេងគាំទ្រពីសភាជាន់ទាបចំនួន ៣៧៦ ដើម្បីធានាថា សមាជិកព្រឹទ្ធសភាមិនអាចរារាំងលោក Pita ពីការក្លាយជានាយករដ្ឋមន្ត្រីបាននោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ សមាជិកព្រឹទ្ធសភាមួយចំនួន បានបង្ហាញការប្រឆាំងលោក Pita រួចទៅហើយ ដោយអ្នកខ្លះខឹងសម្បាចំពោះផែនការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងតែងរបស់ប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មេទ័ពថៃ ៥រូបនិងអគ្គស្នងការនគរបាលជាតិ នឹងមិនបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីទេ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ