Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអ្នកមាននៅអឺរ៉ុបចំនួន៥ កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់

បានផុស

នៅ

ភ្លៀងធ្លាក់ខុសពីធម្មតានៅក្នុងតំបន់ដែលធ្លាប់តែជួបគ្រោះរាំងស្ងួត នៅភាគខាងជើងប្រទេសអ៊ីតាលី បានធ្វើឲ្យទឹកទន្លេឡើងខ្លាំង បង្កជាគ្រោះទឹកជំនន់ ដោយសម្លាប់មនុស្សចំនួន៨នាក់, បង្ខំឲ្យមានការជម្លៀសប្រជាជនរាប់ម៉ឺននាក់ និងជំរុញឲ្យអាជ្ញាធរព្រមានថា ប្រទេសអ៊ីតាលី ចាំបាច់ត្រូវធ្វើផែនការជាតិដើម្បីទប់ស្កាត់ទឹកជំនន់ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។

(រូបថត៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ បុគ្គលិកសង្គ្រោះបន្ទាន់ ត្រូវបានដាក់ពង្រាយ ដើម្បីឆ្លើយតបទៅនឹងលំហូរភក់ ដែលបង្កឲ្យមានការបំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែង។

ព្យុះភ្លៀងរយៈពេលច្រើនថ្ងៃ បានវាយប្រហារពាសពេញតំបន់ដ៏ធំនៃភាគខាងជើងប្រទេសអ៊ីតាលី និងតំបន់បាល់កង់។ ក្រៅពីអ៊ីតាលី, បំណាក់ដីនិងការជម្លៀស ក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងប្រទេសអ្នកមានចំនួន៤ទៀត ដូចជា ក្រូអាស៊ី បូស្នៀ ស្លូវេនី និងអូទ្រីស។

(រូបថត៖ Daily Mail)

កាលពីល្ងាចថ្ងៃពុធ អាជ្ញាធរនៅខេត្ត Ravenna ភាគខាងជើងប្រទេសអ៊ីតាលី បានបញ្ជាឲ្យជម្លៀសប្រជាជនប្រហែល១៤០០០នាក់ ចេញពីផ្ទះរបស់ពួកគេ ដែលនេះជាវិធានការប្រុងប្រយ័ត្នជាមុន ដោយសារតែការភ័យខ្លាចថា ទឹកទន្លេចំនួនបី អាចឡើងខ្លាំង។

ទន្ទឹមនោះ រដ្ឋមន្ត្រីការពារជនស៊ីវិលអ៊ីតាលីលោក Nello Musumeci បានអំពាវនាវឲ្យមានផែនការវិស្វកម្មធារាសាស្ត្រទូទាំងប្រទេសថ្មីមួយ ដើម្បីសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការកើនឡើងគ្រោះទឹកជំនន់ និងការរអិលបាក់ដី។

(រូបថត៖ Shutterstock)

នៅក្នុងសន្និសីទសារព័ត៌មាន លោកបានកត់សម្គាល់ថា ជាមធ្យមមានភ្លៀងធ្លាក់ ២០០មិល្លីម៉ែត្រ ក្នុងរយៈពេល៣៦ម៉ោង ខណៈតំបន់ខ្លះមាន៥០០មិល្លីម៉ែត្រក្នុងអំឡុងពេលនោះ។

ចំណែកនៅទីក្រុង Castel Bolognese ឯណោះវិញ អភិបាលក្រុងនិយាយថា មិនមានអគ្គិសនីប្រើប្រាស់ឡើយ ហើយគ្រួសារជាច្រើន កំពុងដាច់ស្បៀងនៅក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់។

(រូបថត៖ EPA)

ទោះយ៉ាងណា លោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni ដែលកំពុងធ្វើដំណើរទៅកិច្ចប្រជុំ G7 នៅប្រទេសជប៉ុន បានបញ្ជាក់ថា រដ្ឋាភិបាលកំពុងតាមដានស្ថានការណ៍ និង រៀបចំផ្តល់ជំនួយសង្គ្រោះបន្ទាន់ ទៅកាន់តំបន់ដែលរងគ្រោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ABC

ចុចអាន៖ ទឹកជំនន់ សម្លាប់មនុស្ស ២៨នាក់ នៅរដ្ឋ Kentucky របស់ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម