Connect with us

ព័ត៌មានអន្ដរជាតិ

គណបក្សចលនាឆ្ពោះទៅមុខ ថៃ ប្រកាសបង្កើតរដ្ឋាភិបាលចម្រុះជាមួយបក្ស ៧ ផ្សេងទៀត

បានផុស

នៅ

មេដឹកនាំរបស់គណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា គណបក្សរបស់លោកនឹងធ្វើការជាមួយបក្សចំនួន ៧ ផ្សេងទៀត ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ ដែលនឹងមានអាសនៈចំនួន ៣១៣ ក្នុងសភាតំណាងរាស្ត្រសរុប ៥០០ អាសៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណបក្សចំនួន ៧ ដែលនឹងរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សចលនាឆ្ពោះទៅមុខ មានដូចជា គណបក្សភឿថៃ, គណបក្សថៃសាងថៃ, គណបក្សសេរីនិយមថៃ, គណបក្សប្រាឆាឆាត, គណបក្សយុត្តិធម៌ថៃ, គណបក្ស Plung Sungkom Mai និងគណបក្ស Peu Thai Ruamphalang ។

ទន្ទឹមនោះ លោក ភីថា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ភាគីគណបក្សទាំងអស់ត្រូវចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ខណៈព័ត៌មានលម្អិតណាមួយនឹងចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ហើយលោកក៏នឹង​បង្កើត​គណៈកម្មាធិការ​មួយ​ ដើម្បី​អនុវត្ត​ការងារ​របស់​រដ្ឋាភិបាល​មុន​ឲ្យ​មាន​ប្រសិទ្ធភាពផងដែរ ។

គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ គណបក្សចលនាឆ្ពោះទៅមុខទទួលបានអាសនៈចំនួន ១៥២, គណបក្សភឿថៃទទួលបាន ១៤១ អាសនៈ ខណៈគណបក្សថៃរួបរួមជាតិរបស់លោក ប្រាយុទ្ធ ​ឈរ​នៅ​លេខ​រៀង​ទី​៥ ដោយទទួលបានត្រឹមតែ ៣៦ អាសនៈប៉ុណ្ណោះ​ក្នុង​សភា​តំណាងរាស្រ្តចំនួន ៥០០ អាសនៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ លោក ប្រាយុទ្ធ ៖ ខ្ញុំនៅតែជានាយករដ្ឋមន្ត្រី ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៦ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៧ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម