ព័ត៌មានអន្ដរជាតិ
រកឃើញកូនក្មេង ៤ នាក់នៅមានជីវិត ក្រោយការធ្លាក់យន្តហោះក្នុងព្រៃ ប្រទេសកូឡុំប៊ី
ព្រឹត្តិការណ៍ធ្លាក់យន្តហោះនៅក្នុងព្រៃនៃប្រទេសកូឡុំប៊ី កើតឡើងតាំងពីថ្ងៃទី០១ ខែឧសភា មកម្ល៉េះ ដោយសារតែបញ្ហាម៉ាស៊ីនបណ្ដាលឲ្យមនុស្សពេញវ័យ ៣ នាក់បាត់បង់ជីវិត និងរកឃើញកុមារ ៤ នាក់ដោយសុវត្ថិភាព ។

យន្តហោះដែលមានបញ្ហាគឺ Cessna 206 ផ្ទុកមនុស្សសរុប ៧ នាក់ ក្នុងចំណោមនោះមានកូនក្មេង ៤ នាក់ អាយុ ១១ ខែ ៤ ឆ្នាំ ៩ ឆ្នាំ និង ១៣ ឆ្នាំ ។
យ៉ាងណាមិញ អ្នកជួយសង្គ្រោះចំណាយពេលជិត ៣ សប្ដាហ៍ដើម្បីស្វែងរកពួកគេនៅក្នុងព្រៃដ៏ក្រាស់ឃ្មឹក ។ ចំណែកឯក្រុមជួយសង្គ្រោះដែលមានឆ្កែហិតក្លិន ក៏បានប្រទះឃើញកាកសំណល់ផ្លែឈើក្មេងៗញ៉ាំដើម្បីបន្តជីវិត និងជម្រកធ្វើពីរុក្ខជាតិព្រៃដែលពួកគេសាងសង់ឡើងផងដែរ ។

ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro មានប្រសាសន៍ថា នេះជាការស្វែងរកដ៏លំបាកដោយប្រើកម្លាំងយោធា ហើយគាត់បាននិយាយទៀតថា ការរកឃើញក្មេងៗជា “សេចក្ដីរីករាយសម្រាប់ប្រទេសទាំងមូល” តែម្ដង។

យោងតាមព័ត៌មានបឋមពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលកូឡុំប៊ី ដែលសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបង្ហាញថា ក្មេងៗនាំគ្នារត់ចេញពីយន្តហោះ ហើយធ្វើដំណើរចូលក្នុងទៅព្រៃ ដើម្បីស្វែងរកជំនួយទើបចំណាយពេលរកយូរបែបនេះ ។
សូម្បីតែយន្តហោះ និងឧទ្ធម្ភាគចក្រមកពីខាងកងទ័ពជើងគោក និងកងទ័ពអាកាសរបស់ប្រទេសកូឡុំប៊ី សុទ្ធតែបានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះទាំងអស់គ្នាយ៉ាងលំបាកឥតស្រាកស្រាន្ត ៕
ចុចអាន ៖ នេប៉ាល់ ជួបហេតុការណ៍ធ្លាក់យន្តហោះ មិនតិចលើកទេ ចាប់តាំងពីឆ្នាំ២០១០មក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ