ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំកំពូល G7 ចាប់ផ្តើមថ្ងៃនេះ ខណៈ ចិន និងរុស្ស៊ី ជារបៀបវារៈសំខាន់
កិច្ចប្រជុំកំពូល G7 បានចាប់ផ្តើមនៅថ្ងៃសុក្រទី១៩ខែឧសភា ក្នុងទីក្រុង ហ៊ីរ៉ូស៊ីម៉ា នៃប្រទេសជប៉ុន ខណៈរុស្ស៊ី និងចិន គឺជារបៀបវារៈសំខាន់ ថ្វីបើប្រទេសទាំងពីរនេះ មិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងជំនួបកំពូលនេះក៏ដោយ។

យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា ស្របពេលដែលប្រមុខនៃប្រទេសលទ្ធិប្រជាធិបតេយ្យជឿនលឿនរបស់ពិភពលោក ជួបប្រជុំគ្នារយៈពេលបីថ្ងៃនៅក្នុងទីក្រុងភាគខាងលិចប្រទេសជប៉ុន, មេដឹកនាំទាំងអស់ត្រូវព្យាយាមធ្វើយ៉ាងណា ដើម្បីបញ្ចប់ភាពខ្វែងគំនិតគ្នា ហើយត្រូវរួបរួមប្រឆាំងនឹងបញ្ហាប្រឈមដែលបង្កឡើងដោយទីក្រុងប៉េកាំង និងមូស្គូ។
ការខ្វែងគំនិតគ្នាខ្លាំងបំផុតនៅក្នុង G7 គឺពាក់ព័ន្ធនឹងចិន ព្រោះប្រទេសនានា កំពុងរិះរកវិធីដើម្បីព្រមានប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថា ជាការគំរាមកំហែងរបស់ចិនចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងសន្តិសុខសេដ្ឋកិច្ច។
យ៉ាងណាក្តី G7 ដែលមានដូចជាសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង កាណាដា និងអ៊ីតាលី សុទ្ធតែមានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធជាមួយចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោក និងជាមូលដ្ឋានផលិតកម្ម និងទីផ្សារសកលដ៏សំខាន់។

ភាពខ្វែងគំនិតគ្នារបស់ G7 លើប្រទេសចិន ត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំងបន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron ធ្វើទស្សនកិច្ចទីក្រុងប៉េកាំងកាលពីខែមុន ហើយបានអំពាវនាវឲ្យសហភាពអឺរ៉ុប កាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើសហរដ្ឋអាមេរិក។
លើសពីនេះ មេដឹកនាំទាំងអស់ ក៏នឹងពិភាក្សាអំពីគម្រោងរឹតបន្តឹងទណ្ឌកម្មលើប្រទេសរុស្ស៊ី និងបង្ហាញក្តីព្រួយបារម្ភថា សកម្មភាពរុស្ស៊ីប្រឆាំងអ៊ុយក្រែន អាចជំរុញសកម្មភាពចិនប្រឆាំងតៃវ៉ាន់ផងដែរ។
គួរបញ្ជាក់ថា ក្រៅពីប្រទេសខាងលើ មេដឹកនាំមកពីប្រទេសមួយចំនួនទៀត រួមទាំងឥណ្ឌា និងវៀតណាមផងដែរ គឺស្ថិតក្នុងចំណោមភាគីចូលរួមជាអ្នកសង្កេតការណ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ