ព័ត៌មានអន្ដរជាតិ
បក្សភឿថៃ ប្ដេជ្ញាជួយរកអាសនៈគ្រប់ចំនួនដើម្បីឲ្យលោក Pita ធ្វើជានាយករដ្ឋមន្ត្រី
មេដឹកនាំគណបក្សភឿថៃលោក Cholnan Srikaew បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ថា គណបក្សរបស់លោកនឹងបញ្ចុះបញ្ចូលឲ្យមានសំឡេងគាំទ្រពីសមាជិកសភាចំនួន ៣៧៦ រូបដើម្បីជ្រើសរើសមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat ធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ ។

លោក Cholnan បញ្ជាក់ថា “យើងនឹងបញ្ចប់បេសកកម្មដ៏ពិសេសមួយដើម្បីឲ្យលោក Pita ជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ហើយយើងនឹងជំរុញឲ្យមានសំឡេងគាំទ្រចំនួន ៣៧៦ ក្នុងសភា ខណៈបច្ចុប្បន្នយើងមានអាសនៈសរុបតែ ៣១៣ ប៉ុណ្ណោះ ដូច្នេះយើងទាំងអស់គ្នាត្រូវតែជួយគ្នាបង្កើតរដ្ឋាភិបាលថ្មី និងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីរបស់ប្រជាជនយើង” ។
នៅក្នុងសន្នីសិទសារព័ត៌មានរួមគ្នាជាមួយគណបក្សចំនួន ៨ ផ្សេងទៀតដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ, មេដឹកនាំគណបក្សភឿថៃរូបនេះបានឲ្យដឹងទៀតថា “ដើម្បីជាប់ឆ្នោត បេក្ខជននាយករដ្ឋមន្ត្រីត្រូវការសំឡេងគាំទ្រភាគច្រើនក្នុងការបោះឆ្នោតដោយសមាជិកសភាចំនួន ៥០០ រូប និងសមាជិកព្រឹទ្ធសភា ២៥០ រូប” ។

លោក Cholnan សង្កន់ធ្ងន់ថា “ទោះនិយាយ ១០០ ដងទៀតក៏ដោយ ក៏គណបក្សភឿថៃគាំទ្រគណបក្សចលនាឆ្ពោះទៅមុខ ក្នុងឋានៈជាមេដឹកនាំចម្រុះ និងគាំទ្រលោក Pita ជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ ហើយយើងនឹងចូលរួមក្នុងការបង្កើតរដ្ឋាភិបាលមួយដើម្បីបំពេញក្តីស្រមៃរបស់ប្រជាជនយើង” ។
គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ គណបក្សចលនាឆ្ពោះទៅមុខទទួលបានអាសនៈចំនួន ១៥២, គណបក្សភឿថៃទទួលបាន ១៤១ អាសនៈ ខណៈគណបក្សថៃរួបរួមជាតិរបស់លោក ប្រាយុទ្ធ ឈរនៅលេខរៀងទី៥ ដោយទទួលបានត្រឹមតែ ៣៦ អាសនៈប៉ុណ្ណោះក្នុងសភាតំណាងរាស្រ្តចំនួន ៥០០ អាសនៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី