Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ព្រមាន កូរ៉េខាងជើង ជុំវិញការបាញ់បង្ហោះផ្កាយរណប

បានផុស

នៅ

ក្រសួងការបរទេសអាមេរិកបាននិយាយថា ការបាញ់បង្ហោះផ្កាយរណបរបស់ទីក្រុងព្យុងយ៉ាង នឹងរំលោភលើទណ្ឌកម្មអន្តរជាតិដែលដាក់លើប្រទេសកូរ៉េខាងជើង។

លោក គីម ជុងអ៊ុន ចុះទៅពិនិត្យទីតាំង ដែលកំពុងផលិតយានអវកាស (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងលាតត្រដាងថា លោក គីម ជុងអ៊ុន បានចុះទៅពិនិត្យទីតាំងមួយកន្លែង ដែលកំពុងផលិតយានអវកាស។

ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែឧសភា អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Vedant Patel បាននិយាយថា ការបាញ់បង្ហោះនេះនឹងបំពានលើសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីកម្មវិធីមីស៊ីលផ្លោងរបស់ប្រទេសកូរ៉េខាងជើង ដែលសេចក្តីសម្រេចនោះ ក៏គ្របដណ្តប់លើគ្រាប់រ៉ុកកែតដែលប្រើប្រាស់សម្រាប់យានអវកាសផងដែរ។

លោក Vedant Patel (រូបថត៖ Twitter)

លោក Patel និយាយថា “យើងសូមជំរុញឲ្យកូរ៉េខាងជើង កុំធ្វើសកម្មភាពដែលគំរាមកំហែងបន្ថែមទៀត ហើយសូមអំពាវនាវឲ្យទីក្រុងព្យុងយ៉ាង ចូលរួមក្នុងផ្នែកទូត។ បើ​និយាយ​ពី​សកម្មភាពវិញ ពិតណាស់ យើងមាន​វិធី​ជាច្រើនដែលអាចនាំ​កូរ៉េខាងជើង ឲ្យមក​ទទួល​ខុសត្រូវ”។

គួរបញ្ជាក់ថា បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​នៅ​តែ​រក្សា​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង និង​បាន​គំរាម​ដាក់​ទណ្ឌកម្ម​ថ្មី​ក្នុង​ពេល​កន្លង​មក ​ជុំវិញ​ការ​ធ្វើ​តេស្ត​អាវុធ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងបានទទូចលើសិទ្ធិរបស់ខ្លួនក្នុងការអភិវឌ្ឍសមត្ថភាពយោធា ដោយលើកហេតុផលថា សព្វាវុធរបស់ខ្លួន រួមទាំងឃ្លាំងអាវុធនុយក្លេអ៊ែរផងដែរនោះ គឺសម្រាប់គោលបំណងការពារ ហើយបានលើកឡើងពីអ្វីដែលខ្លួនមើលឃើញថា ជាជំហរយោធាដ៏គឃ្លើនរបស់អាមេរិកនៅតាមព្រំដែនរបស់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ មិននឹកស្មានថា កូរ៉េខាងជើង កាន់តែអស្ចារ្យ នៅកន្លែងណាក៏អាចបាញ់មីស៊ីលបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម