ព័ត៌មានអន្ដរជាតិ
ចិន ចោទអាមេរិក ថា យកបញ្ហាបច្ចេកវិទ្យា ធ្វើជាអាវុធ គំរាមប្រទេសដទៃ
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែឧសភាថា សហរដ្ឋអាមេរិក កំពុងវាយប្រហារក្រុមហ៊ុននិងអ្នកវិទ្យាសាស្ត្រចិន ក្នុងយុទ្ធនាការ ដើម្បីរារាំងការអភិវឌ្ឍបច្ចេកវិទ្យារបស់ប្រទេសដទៃ។

ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ លោក Wang អះអាងថា កងកម្លាំងវាយប្រហារបច្ចេកវិទ្យារំខាន ដែលបង្កើតឡើងដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ដើម្បីតាមដានស្ថានការណ៍។
លោក Wang និយាយថា “សហរដ្ឋអាមេរិកបានយកបញ្ហាបច្ចេកវិទ្យា មកធ្វើជារឿងនយោបាយ និងអាវុធ ហើយព្យាយាមរារាំងការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ប្រទេសដទៃ”។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យរូបនេះ បានជំរុញឲ្យសហរដ្ឋអាមេរិក បោះបង់ចោលគំនិតសង្គ្រាមត្រជាក់ដែលហួសសម័យ និងបញ្ឈប់ការបំពានអំណាចតុលាការ ដើម្បីកំណត់គោលដៅលើអ្នកស្រាវជ្រាវចិន។ លោកសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងនឹង ការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិន។

ការអត្ថាធិប្បាយរបស់លោក Wang ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃពុធថា អតីតវិស្វករ Software ចំនួនពីរនាក់ ត្រូវបានចាប់ខ្លួនពីបទលួចសម្ភារពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ក្នុងគោលបំណងលក់ទៅឲ្យដៃគូប្រកួតប្រជែងរបស់ចិន។
សេតវិមាន បានចោទប្រកាន់ទីក្រុងប៉េកាំងម្តងហើយម្តងទៀត ពីបទលួចបច្ចេកវិទ្យា និងប្រើប្រាស់ក្រុមហ៊ុនទូរគមនាគមន៍ដូចជា Huawei និងកម្មវិធីចែករំលែកវីដេអូ TikTok សម្រាប់ការធ្វើចារកម្ម។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនបានបដិសេធការចោទប្រកាន់ទាំងនេះ ហើយវាយបកទៅវិញថា អាមេរិកបានព្យាយាមធ្វើវិទ្ធង្សនា ការប្រកួតប្រជែងក្នុងទីផ្សារព័ត៌មានវិទ្យាពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិន កាត់ទោស ពលរដ្ឋ អាមេរិក ឲ្យ ជាប់ពន្ធនាគារ អស់ មួយជីវិត ពីបទ ចារកម្ម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ