Connect with us

ព័ត៌មានអន្ដរជាតិ

ប្រេសិតតៃវ៉ាន់ចូលរួមពិធីឡើងកាន់តំណែងប្រធានាធិបតីអាមេរិកជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧៩

បានផុស

នៅ

ប្រេសិតតៃវ៉ាន់ប្រចាំនៅសហរដ្ឋអាមេរិកលោកស្រី Hsiao Bi-khim មានវត្តមាននៅក្នុងពិធីសម្ពោធឡើងកាន់តំណែងកាលពីថ្ងៃពុធរបស់លោកប្រធានាធិបតី Joe Biden ដែលជាការតំណាងជាផ្លូវការលើកដំបូងរបស់តៃវ៉ាន់នៅទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីសហរដ្ឋអាមេរិកបានកាត់ផ្តាច់ចំណងការទូតជាមួយក្រុងតៃប៉ិអស់រយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ ។

នៅមុខវិមានកាពីតូលក្នុងវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter លោកស្រី Hsiao ថា “វាពិតជាកិត្តិយសដែលត្រូវបានតំណាងឲ្យប្រជាជន និងរដ្ឋាភិបាលតៃវ៉ាន់នៅទីនេះក្នុងពិធីសម្ពោធឡើងកាន់តំណែងលោកប្រធានាធិបតី Biden និងអនុប្រធានាធិបតី Harris ។

អ្នកការទូតរូបនេះបន្ថែមថា លោកស្រីកំពុងទន្ទឹងរងចាំធ្វើការជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ។

សហរដ្ឋអាមេរិករួមជាមួយប្រទេសជាច្រើនទៀតមិនទទួលស្គាល់តៃវ៉ាន់ជាប្រទេសអធិបតេយ្យនោះទេ និងប្រកាន់ខ្ជាប់ជាផ្លូវការនូវគោលនយោបាយ “ចិនតែមួយ” ។ ទោះយ៉ាងណាក្រុងវ៉ាស៊ីនតោនបានរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយកោះនេះ បន្ទាប់ពីបានផ្តាច់ចំណងការទូតជាមួយប្រទេសនេះក្នុងឆ្នាំ ១៩៧៩ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អ្នកបើកយន្តហោះត្រូវដេញចោលនិងពិន័យជាង១ម៉ឺនដុល្លារដោយសារធ្វើឲ្យផ្ទុះការឆ្លងកូវីដក្នុងសហគមន៍

ចុចអាន ៖ កងទ័ពចិនដាក់ពង្រាយរថក្រោះប្រយុទ្ធតាមដងផ្លូវ ត្រៀមធ្វើសង្គ្រាមជាមួយតៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម